ពិតជាសោកស្តាយណាស់! តារាសម្តែងដ៏ល្បីឈ្មោះ លោក Ng Man-tat ដែលតែងតែដើរតួសម្តែងជាមួយលោកទីនហ្វី ពេលនេះលោកបានទទួលមរណ ភាពហើយ
ស៊ីហៀង
-

ហុងកុងៈ គ្រប់គ្នាប្រាកដជាធ្លាប់បានទស្សនារឿងជាច្រើន ពិសេសគឺលោក រឿងរបស់តារាស​ម្តែងជើងចាស់ គឺលោកទីនហ្វី ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ។​ ហើយគ្រប់គ្នាតែងតែចាប់អារម្មណ៍ លើតួសម្តែងម្នាក់ ដែលមានវ័យរាងចំណាស់ជាងលោកទីនហ្វី ម្នាក់ដែលគាត់ ភាពច្រើនដើរតួច ក្រមិចក្រមើម ជាមួយលោកទីនហ្វី នោះគឺលោក Ng Man-tat ។

ពិតជាដំណឹងមួយដ៏ក្រៀមក្រំ និងសោកស្តាយ បំផុត ដែលពេលនេះ លោក Ng Man-tat តារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះ បានទទួលមរណ ភាពហើយក្នុងវ័យ ៧០ឆ្នាំ វេលាម៉ោង ៦និង ២០នាទី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែជំងឺមហា រី ក ថ្លើម។ ចំពោះការចាកចេញ ដោយគ្មានថ្ងៃវិលត្រឡប់នេះ ពិតជាធ្វើឲ្យមហាជន ជាច្រើន មានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង ពិសេស គឺមិត្តរួមអាជីពតែម្តង។

ក្រោយពេលទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ ធ្វើឲ្យបណ្តាមហាជន ដែលតែងតែបានទស្សនាសាច់រឿងរបស់លោក ទាំងអស់ពិតជាមានការភ្ញាក់ផ្អើលនឹង រន្ធ ត់ចិត្តជាខ្លាំង ហើយក៏មានតែការសោកស្តាយ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព ៕

ប្រភព៖ dimsumdaily