អ្នកទោសដែលត្រូវប្រហារជីវិតម្នាក់ឈ្មោះ Jeremy Meeks ត្រូវបានតុលាការសួរពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ មុនពេលត្រូវបានឆក់នៅលើកៅអីអគ្គិសនីអោយស្លាប់ គាត់បានស្នើសុំក្រដាស និងប៊ិចមកសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់ម្តាយម្ដាយ៖
អ្នកម្តាយជាទីគោរព ប្រសិនបើច្បាប់មានភាពយុត្តិធម៌ថ្ងៃនេះម៉ាក់នឹងអង្គុយនៅក្បែរខ្ញុំ រង់ចាំខ្សែភ្លើងឆក់លើកៅអីអគ្គិសនីនេះ ប៉ុន្តែដោយសារច្បាប់ងងឹតងងុលខ្ញុំត្រូវបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មដែលយើងបានធ្វើជាមួយគ្នា។
ម៉ាក់ចាំទេ ថាវាចាប់ផ្តើមពីពេលណា? ពេលខ្ញុំអាយុ ៣ ឆ្នាំ ខ្ញុំលួចយកបង្អែមបងប្រុស ម៉ាក់ក៏មិនប្រាប់ខ្ញុំថាខុសពេលអាយុ ៥ ឆ្នំា ខ្ញុំលួចយករបស់លេងក្មេងជិតខាង ហើយលាក់វានៅផ្ទះ ម៉ាក់ក៏មិនបាននិយាយអ្វី។
ពេលខ្ញុំអាយុ ១២ ឆ្នាំ ខ្ញុំលាក់បាល់បងជីដូនមួយ នៅក្នុងហ្គារ៉ាសពេលគាត់ មកលេងនៅផ្ទះយើង ពេលគាត់សួរ ម៉ាក់និយាយថាមិនបានឃើញ ទាំងដែលម៉ាក់បានឃើញ។
តើម៉ាក់ចាំថ្ងៃដែលខ្ញុំត្រូវបានគេបណ្តេញចេញពីសាលានៅអាយុ ១៥ ឆ្នាំទេ? ប៉ាចង់ដាក់ទណ្ឌកម្មខ្ញុំ ប៉ុន្តែម៉ាក់មិនព្រម ហើយនៅថ្ងៃនោះម៉ាក់បានឈ្លោះប្រកែកជាមួយប៉ាយ៉ាងខ្លាំង ព្រោះតែការពារខ្ញុំ។ ម៉ាក់បានឃើញខ្ញុំលួចកង់អ្នកជិតខាងយើងពេលខ្ញុំមានអាយុ ១៧ ឆ្នាំប៉ុន្តែម៉ាក់មិនបានរាយការណ៍ថាខ្ញុំលក់វាទេ ម៉ាក់នៅស្ងៀម ម៉ាក់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ម៉ាក់ដឹងទេ?
ក្តីស្រលាញ់នេះហើយដែលបានបំផ្លាញខ្ញុំ។ នោះហើយជារបៀបដែលវាបានចាប់ផ្តើម ហើយបានបញ្ចប់យឺតៗ រហូតដល់ថ្ងៃនេះ នៅពេលដែលខ្ញុំនឹងត្រូវគេប្រហារជីវិតពីបទប្លន់ធនាគារនិងឃាតកម្ម។ ខ្ញុំនៅក្មេង ខ្ញុំគ្រាន់តែត្រូវការម៉ាក់ណែនាំ តែដល់ពេលដែលម៉ាក់កំពុងអាននេះខ្ញុំនឹងបាត់ទៅហើយ។
ពីកូនប្រុសជាទីស្រឡាញ់របស់ម៉ាក់!
ឪពុកម្តាយទាំងអស់៖បើស្រឡាញ់កូនៗ ត្រូវយកចិត្តទុកដាក់ លត់ដំប្រៀនប្រដៅ ពួកគេ ស្រឡាញ់កូនកុំនិយាយការពារគេទាំងដឹងថាគេខុស។
សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ AFP & CNN
FB: Geofrey Lubulwa