យោងតាមសារព័ត៌មានរ៉យទ័រ វេទិកាចែករំលែកវីដេអូនៅលើបណ្ដាញឆានែល Youtube របស់រដ្ឋមីយ៉ាន់ម៉ា គឺទូរទស្សន៍ MRTV (វិទ្យុនិងទូរទស្សន៍ Myanma) ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ Myawaddy Media, MWD Variety និង MWD ដែលគ្រប់គ្រងដោយយោធា ត្រូវបានក្រុមហ៊ុន Youtube សម្រេចលុបចោលជាស្ថាពរ។
នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនយូធ្យូបបាននិយាយថា“ យើងបានបញ្ចប់បណ្តាញមួយចំនួន ហើយបានដកវីដេអូមួយចំនួនចេញពីយូធូបដោយអនុលោមតាមគោលការណ៍ណែនាំសហគមន៍និងច្បាប់ដែលត្រូវអនុវត្ត” ។
ការបញ្ឍប់ឆានែល Youtube របស់រដ្ឋមីយ៉ាន់ម៉ា នេះធ្វើឡើងក្នុងកំឡុងពេលបាតុកម្មប្រឆាំងរដ្ឋប្រហារដែលមានមនុស្សចំនួន ៣៨ នាក់ត្រូវបានសម្លាប់នៅថ្ងៃទី ៤ ខែមីនានេះបើយោងតាមកាសែត The Wall Street Journal ។ យោងតាមក្រុមបាតុករនិងពេទ្យបានបង្ហាញថាកម្លាំងយោធាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករនៅក្នុងទីក្រុងជាច្រើនចំនួនអ្នកស្លាប់និងរបួសពិតប្រាកដត្រូវបានគេរំពឹងថានឹងមានច្រើនជាងការរាយការណ៍ទៅទៀត។
ក្រៅពីនេះក្រុមហ៊ុន ហ្វេសប៊ុកក៏បានហាមឃាត់គេហទំព័រទូរទស្សន៍ MRTV កាលពីខែកុម្ភះផងដែរខណៈដែលវាធ្លាប់បានក្រុមហ៊ុន ហ្វេសប៊ុកហាមឃាត់ កាលពីឆ្នាំ ២០១៨ និងហាមឃាត់បណ្ដាញគេហទំព័ររបស់មន្ដ្រីជាន់ខ្ពស់យោធាជាច្រើនទៀត។ ឥឡូវហ្វេសប៊ុកបានហាមឃាត់ទំព័រទាំងអស់ដែលភ្ជាប់ទៅនឹងកងទ័ពរបស់មីយ៉ាន់ម៉ា។
សូមទស្សនាវីដេអូ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ RT