មិនធ្លាប់ឃើញទេលោកអើយ! ប្រជាជនកុងហ្គោនាំគា្នទៅកើបមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ពីភ្នំមួយ មានវីដេអូ!
-

អ្នកភូមិរាប់រយនាក់ភូមិតូចមួយនៃតំបន់ Luhihi នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននាំគ្នាសម្រុកទៅជីករ៉ែមាសដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីពួកគេបានរកឃើញភ្នំមួយដែលសម្បូរទៅដោយរ៉ែមាសជាច្រើន។

នៅក្នុងខេត្ត South Kivu ការជីករុករកនេះ ត្រូវបានអាជ្ញាធរធ្វើការប្រកាសការហាមឃាត់សកម្មភាពរុករករ៉ែមាសនេះដោយខុសច្បាប់នេះ ដោយក្នុងពេលនេះភ្នំនេះដែរបានទាក់ទាញប្រជាជននាំគ្នាមកជីករាប់ពាន់នាក់ទៅកន្លែងនោះ។

អ្នកកាសែតឯករាជ្យម្នាក់គឺលោក Ahmad Algobary បានចែករំលែកវីដេអូនៅលើគណនីធ្វីធើររបស់គាត់ដែលបង្ហាញពីអ្នកភូមិជីកចេញពីលើភ្នំ។

“ វីដេអូមួយពីសាធារណរដ្ឋកុងហ្គោបង្ហាញពីការភ្ញាក់ផ្អើលដ៏ធំបំផុតសម្រាប់អ្នកភូមិមួយចំនួននៅក្នុងប្រទេសនេះនៅពេលដែលភ្នំមួយដែលពោរពេញទៅដោយមាសត្រូវបានគេរកឃើញ! ពួកគេបានជីកដីនៅខាងក្នុងរ៉ែមាសហើយយកវាទៅផ្ទះដើម្បីលាងសំអាតភាពកខ្វក់និងទាញយកភាពមាស” ។

សូមទស្សនាការជីករ៉ែមាសដ៏ច្រើនសន្ធឹកសន្ធាប់នេះ៖

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WION