ឆ្កែបាក់សេ២ក្បាល របស់លោកប្រធានធិបតី ចូប៉ៃឌិន ត្រូវបានបណ្ដេញចេញឱ្យរស់នៅក្រៅសេតវិមាន ដោយសារតែបាន
-

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូប៉ៃឌិន បានបញ្ជូនឆ្កែ ២ ក្បាលរបស់គាត់ត្រឡប់ទៅផ្ទះគ្រួសាររបស់គាត់នៅ Wilmington ក្នុងរដ្ឋ Delaware បន្ទាប់ពីឆ្កែបាក់សេ ទាំងពីរនេះបានខំាទីភ្នាក់ងារសន្តិសុខសេតវិមាន។

យោងតាមសារព័ត៌មានCNN បានអោយដឹងថាឆ្កែបាក់សេអាយុ ៣ ឆ្នាំមួយក្បាលឈ្មោះ Major ដែលលោក Biden និងប្រពន្ធរបស់គាត់ឈ្មោះ ជីល បានចិញ្ចឹមកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ មានអាកប្បកិរិយាច្រឡើមខ្លាំង កាចសហាវ ដែលរួមមានការរត់ពាសវាលពាសកាលនៅក្នុងសេតវិមាន និងការគម្រាបកំហែងចំពោះបុគ្គលិកសន្ដិសុខនៅសេតវិមានជាដើម។

ប្រភពព័ត៌មានបានពិពណ៌នាអំពី“ ឧប្បត្តិហេតុខាំ”របស់ឆ្កែមួយក្បាលនេះ  ដែលពាក់ព័ន្ធនឹងសមាជិកម្នាក់នៃសេវាកម្មសន្តិសុខប៉ុន្តែមិនបានបញ្ជាក់ថាតើមនុស្សនោះបានរងរបួសទេ។ ទោះយ៉ាងណាចំពោះស្ថានការណ៍នេះត្រូវបានគេមើលឃើញថាមានភាពធ្ងន់ធ្ងរ ដោយឡែកសត្វឆ្កែបាក់សេទាំងពីរ រួមទាំងឆ្កែឈ្មោះ Champ អាយុ ១៣ ឆ្នាំផងដែលនឹងត្រូវបញ្ជូនឱ្យត្រលប់មកផ្ទះរបស់លោកវិញ នៅWilmington ដូចគ្នា។

គួរបញ្ជាក់ផងដែរថាសត្វឆ្កែទាំងពីរក្បាលនេះ គឺជាសត្វចិញ្ចឹមដំបូងគេដែលបានរស់នៅក្នុងសេតវិមានដោយបានផ្លាស់ប្តូរទីលំនៅបន្ទាប់ពីការបើកសម្ពោធរបស់លោក Biden កាលពីខែមករា។ រីឯកាលលោកដូណាល់ត្រាំ កាន់តំណែងកាលពីអណត្ដិមុន មិនមានសត្វចិញ្ចឹមនៅសេតវិមាននោះទេ។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ BKP