គួរឱ្យអាសូរណាស់ ! ឃើញក្រពើមួយក្បាលពោះធំខ្លាំងពេក ប្រជាជនសង្ស័យក៏ចាប់វះពោះមើល ស្រាប់តែឃើញក្មេងប្រុសម្នាក់នៅក្នុង...
-

នៅក្នុងឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់មួយក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ត្រូវបានក្រពើលេប នៅពេលដែលគាត់បានទៅលេងហែលទឹកនៅក្នុងទន្លេមួយក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ក្មេងប្រុសម្នាក់នោះបានទៅលេងហែលទឹកនៅលើកោះ Borneo ជាមួយប្អូនប្រុសរបស់គាត់ ខណៈដែលឪពុករបស់ពួកគេកំពុងអង្គុយមើលពួកគេកំពុងលេងទឹក នៅជិតផ្ទះរបស់ពួកគេ ដោយក្នុងពេលនោះ នៅពេលដែលក្មេងរងគ្រោះត្រូវបានវាយប្រហារនិងលេបដោយក្រពើ ឪពុករបស់ក្មេងប្រុសនេះបានលោតចូលជួយសង្គ្រោះកូនរបស់គាត់ប៉ុន្តែជាអកុសល ក្រពើវាបានលេបត្របាក់រួចរត់គេចខ្លួនបាត់។

មន្រ្តីទីភ្នាក់ងារក្នុងការស្វែងរកនិងជួយសង្គ្រោះក្នុងតំបន់ដែលគេស្គាល់ថាលោក អុកតាវៀតូ   បាននិយាយថា“ ក្រុមរបស់គាត់បានដេញចាប់ក្រពើនោះ ប៉ុន្តែនៅតែចាប់មិនបានដោយខ្វះឧបករណ៍ ។ នៅថ្ងៃបន្ទាប់ប្រជាជននៅតំបន់នោះបានឃើញក្រពើនោះដេកនៅក្បែរគម្ពោតព្រៃ ដោយឃើញពោះវាធំពេក ក៏បាននាំគ្នាចាប់ក្រពើដ៏ធំ (ប្រវែង ៦ ម៉ែត្រ) ហើយសម្លាប់វាចោល។

ប្រជាជនទាំងនោះបានវះក្រពះក្រពើ ឃើញសា ក ស ពក្មេងប្រុសម្នាក់នោះ ដោយទាញរាងកាយក្មេងប្រុសអាយុ ៨ ឆ្នាំចេញ។ ក្រុមគ្រួសារជនរងគ្រោះក៏នៅទីនោះដែរក្នុងការវះពោះក្រពើនោះ និងរកឃើញសាកសពរបស់ក្មេងប្រុសដែលជាកូនរបស់ខ្លួននៅខាងក្នុងនោះ។

លោក Oktavianto បាននិយាយថាទឹកទន្លេនេះត្រូវបានគេដឹងថាជាជម្រកសត្វក្រពើប៉ុន្តែអ្នកស្រុកតែងតែទៅទីនោះដើម្បីងូតទឹកនិងយកទឹកសម្រាប់ចម្អិនអាហារ។


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB