ចូលរួមសោកស្តាយ ! តារាសម្តែងជើងចាស់របស់ថៃលោក Daeng Itthipha ពេលនេះបាន ស្លា ប់ហើយដោយសារតែ...
ស៊ីហៀង
-

បរទេស៖  វាគឺជាតំណឹងមួយដ៏គួរឲ្យសោកស្តាយខ្លាំងយ៉ាងខ្លាំងចំពោះប្រជាជនថៃដោយសារតែពេលនេះមានតារាសម្តែងជើងចាស់ម្នាក់គឺលោក Daeng Itthiphat បានទទួលមរណភាព នៅកាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០២១ ម្សិលមិញនេះ ។ 

នេះបើយោងតាមការចុះផ្សាយពីសារព័ត៍មានក្នុងស្រុករបស់ថៃមួយបានឲ្យដឹងថាលោក Daeng Itthiphat គឺជាតារាសម្តែងជើងចាស់ម្នាក់ដែលពោពេញទៅដោយសត្ថភាពមួយរូបដែលមានការទទួលស្គាល់ពីសំណាក់ប្រជាជនថៃ ហើយលោកបានបាត់បង់ជីវិតនៅក្នុងជន្មា៦៦ឆ្នាំ ចំពោះមូលហេតុវិញគឺដោយសារតែលោកមានជំងឺខ្សោយបេះដូង ។​

ចំពោះការទទួលមរណភាពរបស់លោក Daeng Itthiphat មិនត្រឹមតែបន្សល់ទុកនូវក្ដីសោកសៅដល់ក្រុមគ្រួសារកូនចៅរបស់លោកតែប៉ុណ្ណោះទេ តែក៏បានធ្វើ​ឲ្យ​តារា​ក្នុងសិល្បៈថៃជាច្រើនដួងមានការសោកស្ដាយចំពោះការបាត់បង់តារាសម្តែងជើងចាស់ដ៏មានសមត្ថភាពរូបនេះផងដែរ៕