ប្រទេសនានាមានការព្រួយបារម្ភអំពីការកកសរសៃឈាមក្រោយចាក់វ៉ាក់សាំងAstrazeneca
-

វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca Plc សម្រាប់ចាក់បង្ការជំងឺកូវីដ១៩ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាកម្លាំងការពារដ៏សំខាន់សម្រាប់ពិភពលោក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយក៏វ៉ាក់សាំងមួយប្រភេទនេះ ក៏កំពុងតែមានបញ្ហាចម្រូងចម្រាស់នៅពេលដែលប្រទេសជាច្រើនរឹតត្បិតក្នុងការប្រើប្រាស់វា សូម្បីតែអ្នកវិទ្យាសាស្ត្រក៏បានព្រមានពីតម្រូវការនៃការប្រើប្រាស់នៃវ៉ាក់សាំងប្រភេទនេះផងដែរ។ 

ប្រទេសហូឡង់គឺជាប្រទេសដែលបានប្រើប្រាស់នូវវ៉ាក់សាំងAstraZeneca សម្រាប់ការចាក់បង្ការ ជាងនេះផងដែរភាគខាងជើងនៃប្រទេសអ៉ីតាលី និងអៀឡង់ បានបញ្ឈប់ការចាក់វ៉ាក់សាំងមួយប្រភេទនេះ ក្រោយពីមានការព្រួយបារម្ភនៃការចាក់វ៉ាក់សាំងនេះហើយបណ្ដាលឲ្យមានឈាមកកធ្ងន់ធ្ងរ បានបង្កឱ្យមានការសង្ស័យទូទាំងពិភពលោក។ ចំណែកឯនៅអ៉ឺរ៉ុបនិងអាស៊ីមិនទាន់បង្ហាញរបាយការណ៍ផ្ទាល់ពីការកកសរសៃឈាមនៅឡើយចំពោះកាប្រើប្រាស់នៃវ៉ាក់សាំងប្រភេទនេះ។

ទោះបីជាប្រទេសមួយចំនួនផ្អាកការប្រើប្រាស់របស់ខ្លួនក៏ដោយ ក៏ប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកកំពុងធ្វើការការពារឃ្លាំងស្តុកវ៉ាក់សាំងរបស់ពួកគេ ដោយបន្ដធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីចែកចាយការផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យបានអោយដឹងថាក្រុមហ៊ុន Astra បានចេញរបាយការណ៍ដោយបានអោយដឹងថាវ៉ាក់សាំងAstraZeneca ច្រើនជាង ១៧ លានដូសត្រូវបានគេប្រើប្រាស់នៅអឺរ៉ុបនិងចក្រភពអង់គ្លេសដោយមិនមានភស្តុតាងណាមួយដែលបង្ហាញថាការចាក់វ៉ាក់សាំងនេះបង្កើនហានិភ័យនៃការកកឈាមនោះទេ។ គិតត្រឹមថ្ងៃទី ៨ ខែមីនាមានរបាយការណ៍ចំនួន ១៥ នៃការកកឈាមនៅក្នុងជើងដែលត្រូវបានគេហៅថាសរសៃឈាមរត់ជ្រៅនិង ២២ ករណីដែលពួកគេឈានដល់សួតដែលគេហៅថាសួតស្ទះ។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ RT