ប៉េកាំង៖ ទីក្រុងប៉េកាំងដែលជារដ្ឋធានីរបស់ប្រទេសចិន ប្រឈមនឹងព្យុះធូលីខ្សាច់ដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ រួមទាំងតំបន់ភាគខាងជើងនៃប្រទេស ត្រូវបានគ្របដណ្ដប់ដោយបរិមាណធូលីដ៏ច្រើនដែលត្រូវបានបក់ចេញពីវាលខ្សាច់ខាងលិចហ្គូប៊ី ដែលលបណ្ដាលឲ្យផ្ទៃមេឃប្រែពណ៌ទឹកក្រូច ចំណែកផ្នែកខាងលើនៃអាគារខ្ពស់ក៏មិនអាចមើលឃើញផងដែរ ដោយសារតែធូលីដ៏ធំសម្បើមត្រូវបានគ្របដណ្ដប់មានសភាពក្រាស់ ជាលទ្ធផលជើងហោះហើរជាង ៤០០ ត្រូវបានផ្អាក។
ជាធម្មតាប្រទេសចិនទំនងជាជួបព្យុះខ្សាច់ដូចនេះនៅនិទាឃរដូវ។ ព្រោះខ្យល់បក់ពីខាងលិចនឹងនាំខ្សាច់ពីវាលខ្សាច់ឆ្ពោះទៅទិសខាងកើត ពេលខ្លះវាជះឥទ្ធិពលដល់ភាគខាងជើងប្រទេសជប៉ុន។ កាលពីមុនមានដើមឈើជាច្រើននៅតំបន់នោះ។ វាបានជួយកាត់បន្ថយអាំងតង់ស៊ីតេនៃព្យុះខ្សាច់នេះក្នុងកម្រិតមួយចំនួន។ ប៉ុន្តែបន្ទាប់ពីពង្រីកទីក្រុង និងវិស័យឧស្សាហកម្ម បណ្តាលឱ្យដើមឈើត្រូវបានកាប់ និងបង្កើនអាំងតង់ស៊ីតេនៃព្យុះខ្សាច់។
ទីភ្នាក់ងារឧតុនិយមបានចេញការព្រមានពណ៌លឿងដោយនិយាយថាវាជាព្យុះវាលខ្សាច់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ១០ ឆ្នាំដោយព្យាករណ៍ថាព្យុះខ្សាច់នេះនឹងប៉ះពាល់ដល់ស្រុកចំនួន ១២ និងស្រុកពីតំបន់ដាច់ស្រយាលភាគពាយព្យនៃខេត្តស៊ីនជាំង។ ទៅតំបន់ភាគឥសាននៃហីឡុងជាំង និងតំបន់ឆ្នេរសមុទ្រនៅភាគខាងកើតនៃធានជីងផងដែរ។
សូមទស្សនាវីដេអូ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ RT