ចិនរកឃើញវ៉ាក់សាំងមួយប្រភេទទៀតហើយ " ប្រភេទវ៉ាក់សាំងទី៤ " និងបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ថែមទៀតផង
-

ប៉េកាំងៈ​ ប្រទេសចិនបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីត - ១៩ថ្មីមួយទៀត សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ដែលវ៉ាក់សាំងថ្មីនេះត្រូវបានអភិវឌ្ឍន៍ដោយភ្នាក់ងារប្រឆាំងនិងការពាររោគឆ្លងរបស់ប្រទេស។

វិទ្យាស្ថានជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថាលោកហ្គៅហ្វូ ជាប្រធាន CDC របស់ចិនបានដឹកនាំការបង្កើតវ៉ាក់សាំងការពារថ្មីដែលមានឈ្មោះថា protein subunit vaccine​ ដែលត្រូវបានអនុម័តដោយនិយតករកាលពីសប្តាហ៍មុនសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

វាគឺជាវ៉ាក់សាំងប្រភេទទីបួនដែលត្រូវបានផ្តល់ការអនុញ្ញាតិឱ្យប្រើជាបន្ទាន់។ ប្រទេសចិនបានអនុម័តវ៉ាក់សាំងចំនួន ៤ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិនចំនួន ៣ សម្រាប់ការប្រើប្រាស់ទូទៅ។

យោងតាមរបាយការណ៍បានបង្ហាញថាវ៉ាក់សាំងនេះត្រូវបានបង្កើតរួមគ្នាដោយ Anhui Zhifei Longcom Biopharmaceutical និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ក្រុមនេះបានបញ្ចប់ការសាកល្បងនៅក្នុងបន្ទប់គ្លីនិក ដំណាក់កាលទី ១ និងដំណាក់កាលទី ២ កាលពីខែតុលាឆ្នាំមុនហើយបច្ចុប្បន្នកំពុងធ្វើការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសអ៊ូសបេគីស្ថាន ប៉ាគីស្ថាននិងឥណ្ឌូនេស៊ី។ វ៉ាក់សាំងនេះត្រូវបានអនុម័តអោយប្រើប្រាស់នៅប្រទេស អ៊ូសបេគីស្ថាននៅថ្ងៃទី ១ ខែមីនា។

វ៉ាក់សាំង​​ protein subunit vaccine​  គឺស្រដៀងនឹងវ៉ាក់សាំងជាច្រើនទៀតដែលត្រូវបានគេអនុម័តទូទាំងពិភពលោកក្នុងនោះវាបណ្តុះបណ្តាលរាងកាយឱ្យស្គាល់ប្រូតេអ៊ីនដែលមានលក្ខណៈគ្របដណ្តប់លើផ្ទៃនៃការប្រឈមជាមួយនឹងវីរុសនេះទោះបីជាភាពខុសគ្នាមាននៅក្នុងរបៀបដែលវាប្រាប់ឱ្យរាងកាយទទួលស្គាល់ ប្រូតេអ៊ីន។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖​ CNA