មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់ទៀតត្រូវបាន បា ញ់ ស ម្លា ប់ ដោយទាហាននិងប៉ូលីសនៃ រ ប ប យោធានៅយប់ថ្ងៃអង្គារនិងថ្ងៃពុធ។ ទន្ទឹមនឹងនេះដែរការចាប់ខ្លួនជាច្រើនបានធ្វើឡើងនៅក្នុងទីក្រុងផ្សេងៗគ្នានៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
បុរសអាយុ ២៨ ឆ្នាំត្រូវគេបា ញ់ ចំ ក្បា ល ហើយបុរសអាយុ ២៥ ឆ្នាំម្នាក់ទៀតបាន ស្លា ប់ បន្ទាប់ត្រូវបាន បា ញ់ ស ម្លា ប់នៅក្នុងទីប្រជំុជនកាលែន តំបន់ Sagaing តកាលពីរសៀលថ្ងៃពុធនៅពេលដែលទាហាននិងប៉ូលិសបានបា ញ់ ប្រ ហា រ ទៅលើក្រុមអ្នកតវ៉ាប្រ ឆាំ ង រដ្ឋ ប្រ ហា រនិង អ្នកស្រុក និងក្រុមបាតុករចំនួន ១០ នាក់ផ្សេងទៀតត្រូវបានបា ញ់ ដោយ កាំ ភ្លើ ង រ ង រ បួ ស ធ្ង ន់។
នៅក្រុង Hlaing នៃទីក្រុងយ៉ាំងហ្គោនបាតុករម្នាក់ត្រូវបានគេ បា ញ់ ចំ ក្បាលនិងបាន ស្លា ប់ ក្នុងអំឡុងពេលនៃការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋប្រហារ។ ទាហាននិងប៉ូលីសក៏បាន ឃុំ ខ្លួន អ្នកស្រុកប្រុសៗមួយចំនួនដោយបង្ខំ ឱ្យពួកគេដករបាំងបិទផ្លូវចេញ។
កម្មករចំនួន ១១ នាក់មកពីហាងតែមាសឃាងគីវីលដែលពួកគេភាគច្រើនមានអាយុ ២០ ឆ្នាំក៏ត្រូវបានចាប់ខ្លួននៅហាងនោះនៅពេលល្ងាចដែរ ចំពោះកន្លែងឃុំឃាំងរបស់កម្មករនៅមិនទាន់បានដឹងនៅឡើយទេ។
កម្លាំងប្រដាប់អាវុធរបស់របបយោធាក៏បានគំរាមអ្នករស់នៅក្នុងទីក្រុងយ៉ាំងហ្គោននិងម៉ាន់ដាឡេផងដែរដោយនិយាយថាពួកគេនឹងបាញ់ប្រហារចូលគ្រប់ផ្ទះប្រសិនបើប្រជាជនមិនដករបាំងបិទផ្លូវដែលត្រូវបានដាក់ដើម្បីការពារការចូលដោយកងកម្លាំងសន្តិសុខ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Irrawaddy