មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្វ្រិក ( CDC) បាននិយាយថាប្រទេសហ្គីណៀ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរាយការណ៍ថាមានករណីវីរុសអេបូឡាចំនួន ៣០ ករណីនិងការស្លាប់ចំនួន ១៥នាក់ដែលពាក់ព័ន្ធ។
ទីភ្នាក់ងារអាហ្វ្រិកCDC ដែលជាទីភ្នាក់ងារថែទាំឯកទេសនៃសហភាពអាហ្វ្រិកដែលមានសមាជិក ៥៥ ប្រទេសបានរាយការណ៍ពីអត្រាមរណភាព ៥០ ភាគរយនៅក្នុងប្រទេសទាំងពីរ។
តួលេខផ្លូវការដែលបានរាយការណ៍ទៅទីភ្នាក់ងារបានបង្ហាញថា DRC សាធារណរដ្ឋកុងហ្គោមាន ១២ ករណីនិងស្លាប់ ៦ នាក់ខណៈពេលដែលប្រទេស ហ្គីណៀ មាន ១៨ ករណីនិងមានអ្នកស្លាប់ ៩ នាក់។
ទន្ទឹមនឹងនេះទីភ្នាក់ងារបានអំពាវនាវដល់បណ្តាប្រទេសអាហ្វ្រិកទាំងអស់បង្កើនកិច្ចប្រឹងប្រែងឃ្លាំមើលព្រំដែនរបស់ពួកគេតាមរយៈការធ្វើការឆ្លងដែនបំលាស់ទីរបស់ប្រជាជនដើម្បីកំណត់ចំណុចឆ្លងកាត់សក្តានុពលទាំងអស់ដែលមានហានិភ័យនៃការរីករាលដាលនៃជំងឺមួយនេះ។
បណ្តាប្រទេសអាហ្វ្រិកត្រូវបានជំរុញឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនិងធ្វើការត្រួតពិនិត្យសុខភាពសម្រាប់អ្នកដំណើរដែលមានសញ្ញានៃជំងឺអេបូឡាក៏ដូចជាអនុវត្តវិធានការសុខភាពសាធារណៈនៅចំណុចឆ្លងកាត់ព្រំដែនរួមទាំងការត្រួតពិនិត្យសីតុណ្ហភាពនិងវិធានការបង្ការនិងការត្រួតពិនិត្យការឆ្លង។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Wionews