អ្នកសារព័ត៌មានក្នុងស្រុករបស់ BBC ត្រូវបានពួកយោធាចាប់ឃុំខ្លួន
-

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC បាននិយាយថាអ្នកសារព័ត៌មាន BBC នៅប្រទេសមីយ៉ាន់ម៉ាគឺលោក Aungthura ត្រូវបានក្រុមយោធាចាប់ពង្រត់ចូលទៅក្នុងឡានជាមួយអ្នកយកព័ត៌មានក្នុងស្រុកម្នាក់ទៀត នៅឯទីក្រុងណៃពិដោ នាវេលាម៉ោង ថ្ងៃត្រង់ នៅថ្ងៃទី១៩ ខែមីនានេះ ម៉ោងក្នុងតំបន់។

សារព័ត៌មាន BBC បានចេញសេចក្តីថ្លែងការណ៍មួយដែលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជោគវាសនានៃសុវត្ថិភាពរបស់អ្នកសារព័ត៌មានរូបនោះ ក្នុងនោះផងដែរសារព័ត៌មាន BBC ក៏បានអំពាវនាវដល់មន្រ្តីមីយ៉ាន់ម៉ាឱ្យជួយរកទីតាំងនិងបញ្ជាក់ថាលោក thura កំពុងតែមានសុខសុវត្ថិភាព។។

ជាមួយគ្នានេះដែរ នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មានបរទេសនិងវេបសាយ Daily Mail បានរាយការណ៍អំពីការចាប់អ្នកកាសែត BBC របស់ភូមាគឺលោក Aungthura ដោយពួកយោធា ជាមួយនឹងអ្នកកាសែតមួយរូបទៀតដែលមានឈ្មោះ Than Htike Aung ដែលធ្វើការនៅទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ា នៅលើគេហទំព័រវេបសាយផ្លូវការរបស់ខ្លួនផងដែរ។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ BBC