រដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្ដល់សំណង 121,285.65 $ ជូនជនណាដែលចាក់វ៉ាក់សាំងហើយពិការ ឬក៏ស្លា​ ប់
-

ម៉ាឡេស៊ី ៖ ដូចដែលប្រជាជននៅក្នុងពិភពបានដឹងមកហើយថាវ៉ាក់សាំងមួយចំនួនពុំទាន់បានចុះបញ្ជីត្រឹមត្រូវនៅឡើយ ដែលធ្វើឲ្យប្រជាជននានាមានការភ័យខ្លាចនៃប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ។ 

ងាកទៅប្រទេសដែលជាអ្នកជិតខាងរបស់ប្រទេសសិង្ហបុរីនោះគឺប្រទេសម៉ាឡេស៊ីបានប្រកាសនៅលើគេហទំព័រនូវរបាយការណ៍របស់រដ្ឋាភិបាលខ្លួនថារដ្ឋាភិបាលនឹងផ្តល់ប្រាក់យ៉ាងច្រើនដល់អ្នកដែលរងផលប៉ះពាល់ដោយការចាក់វ៉ាក់សាំង Covid-19 ។

 

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថាពលរដ្ឋឬពលរដ្ឋណាដែលទទួលរងផលប៉ះពាល់អវិជ្ជមានដោយសារការចាក់វ៉ាក់សាំង Covid-19 នឹងមានសិទ្ធិទទួលបានជំនួយរូបិយវត្ថុពីរដ្ឋាភិបាល។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានបន្ថែមថា "ប្រាក់ ៥០,០០០ រ៉ង់ហ្គីត ស្មើនឹង ១២១២៥.៥៦ដុល្លា "មួយម៉ឺនពីរពាន់មួយរយម្ភៃប្រាំដុល្លានឹងហុកសិបប្រាំសេន" នឹងត្រូវផ្តល់ជូនអ្នកដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលឱ្យមានការស្នាក់នៅមន្ទីរពេទ្យយ៉ាងយូរ”  រីឯទឹកប្រាក់ ៥០០.០០០ រ៉ង់ហ្គីត ស្មើនឹង១២១២៨៥.៦៥ដុល្លា  ៉ដប់ពីរម៉ឺនមួយម៉ឺនពីរពាន់មួយរយម្ភៃប្រាំដុល្លានឹងហុកសិបប្រាំសេន" នឹងត្រូវផ្តល់ជូនអ្នកដែលពិការឬស្លាប់ដោយសារការចាក់វ៉ាក់សាំង Covid-19 ។"

រដ្ឋាភិបាលបានចាប់ផ្តើមផ្តល់មូលនិធិចំនួន ១០,០០០,០០០ រ៉ងហ្គីត ស្មើនឹង២,៤២៥,៧១៣ លានដុល្លា សំរាប់ប្រជាជនដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការចាក់វ៉ាក់សាំង Covid-19 ក្រោមគម្រោង Tabung Kumpulan Wang Amanah Bantuan Bencana Negara (KWABBN) ដែលគ្រប់គ្រងដោយមូលនិធិ NADMA ។

សម្រួលអត្ថបទដោយៈ SP

ប្រភពៈ ORD