នៅថ្ងៃទី ២៣ ខែមីនា សារព័ត៌មាន The Washington post បានរាយការណ៍មកថា ប្រធានាធិបតីបកូរ៉េខាងជើង លោក “ គីមជុងអ៊ុន” បានបាញ់សាកល្បងយ៉ាងតិចនូវមីស៊ីលចំនួន ២ គ្រាប់កាលពីចុងសប្តាហ៍មុន ល្បែងប្រកួតប្រជែងដែលផ្គើននឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីចូបៃដិនដែលកំពុងពិនិត្យមើលគោលនយោបាយលើប្រទេសផ្ដាច់ការមួយនេះ។
គេហទំព័រសារព័ត៌មានរបស់សហរដ្ឋអាមរិចខាងលើក៏បាននិយាយនៅក្នុងរាយការណ៍បន្ថែមថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលរយៈចម្ងាយខ្លីយ៉ាងតិចចំនួន ២ គ្រាប់ ប្រើប្រាស់នូវការបាញ់ចេញពីកំភ្លើងកាណុងធំ និងទីតាំងដាក់ជើងទម្រម៉ីស៊ីល ប៉ុន្ដេម៉ីស៊ីលទាំងនោះមិនមានបំពាក់នូវគ្រាប់ក្បាលនុយក្លែអ៊ែនោះឡើយ។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ គឺជាលើកទី ១ នៅឆ្នាំ ២០២១ ហើយនេះជាលើកទី ១ ហើយចាប់តាំងពីលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះគេជឿថាជាការអំពាវនាវឱ្យមានការយកចិត្តទុកដាក់ ដែលកំពុងតែផ្ញើសញ្ញាបញ្ហាប្រឈមទៅរដ្ឋាភិបាលរបស់ប្រធានាធិបតីប៊ៃឌិន វាក៏កើតឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Anthony Blingen និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅតំបន់អាស៊ី។
ការលាតត្រដាងពីសកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងកើតឡើងនៅពេលដែលរដ្ឋាភិបាល Biden កំពុងពិចារណាពិនិត្យមើលគោលនយោបាយរបស់ខ្លួនលើប្រទេសកូរ៉េខាងជើង។ ក៏ដូចជាវិធីសាស្រ្តក្នុងការដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Nedprice បាននិយាយថារដ្ឋាភិបាលរបស់លោក Biden ចង់អភិវឌ្ឍអន្តរកម្មថ្មីជាមួយកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតទេ មន្រ្តីការទូតអាមេរិក បានជូនដំណឹងដល់សម្ព័ន្ធមិត្តអាស៊ីនៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ។ គោលនយោបាយរបស់លោកប៊ីនដិនប្រឆាំងនឹងកូរ៉េខាងជើងនឹងខុសពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីដូណាល់ត្រាំដែលធ្វើតាមរូបមន្តការទូតកំពូលពីលើ វាចាប់ផ្តើមដោយការប្រជុំផ្ទាល់ជាមួយប្រធានាធិបតីគីមជុងអ៊ុនហើយខុសគ្នាពីការទូតថ្នាក់ទាបរបស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា។
ប៉ុន្មានសប្តាហ៍មុន អ្នកជំនាញការពារជាតិអាមេរិក បានចេញមកព្រមានពីសញ្ញាដែលបង្ហាញ កូរ៉េខាងជើងអាចនឹងសាកល្បងកាំជ្រួចមីស៊ីល បន្ទាប់ពីលោកស្រីគីមយូជុងដែលជាប្អូនស្រីរបស់លោកប្រធានាធិបតីគីមជុងអ៊ុនដែលជាអនុប្រធានសម្ព័ន្ធភាពនៃគណបក្សពលករកូរ៉េ។ បានចេញការព្រមានដល់រដ្ឋាភិបាលប៊ីដិនថា ប្រសិនបើអ្នកចង់រស់នៅដោយសន្តិភាពអស់រយៈពេលបួនឆ្នាំកុំធ្វើឱ្យមានការខឹងសម្បារដោយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ កុំធ្វើសកម្មភាពណាដែលធ្វើឱ្យអរិភាពជាមួយកូរ៉េខាងជើង។
សូមទស្សនាវិដេអូ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Thairath