សុគន្ធ និសា ទម្លាយគ្រប់យ៉ាង ​ពេលសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយអ្នកនាង និង កែវ ចាន់និមល តែងតែធ្វើរឿងមួយនេះ ឲ្យគ្នាទៅវិញទៅមក
-

បន្ទាប់ពីចេញកន្លែងព្យាបាលជំងឺកូវីដ ១៩ អស់រយៈពេលជាច្រើនថ្ងៃ តែអ្នកនាង សុគន្ធ និសា នៅតែបន្ត ធ្វើចត្តាឡីស័កនៅផ្ទះរបស់អ្នកនាងជាបន្តទៀត ដើម្បីឲ្យប្រាកដថាអ្នកនាង និងជាសះស្បើយពីជំងឺកូវីដ-១៩ ១០០ភាគរយ ។

គ្រប់គ្នាប្រាកដជានៅចាំបានថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​ អ្នកនាង សុគន្ធ​ និសា និងពិធីការិនី អ្នកនាង កែវ ចាន់និមល​ បានចូលសម្រាកព្យាបាលជំងឺកូវីដ ១៩ ជាបន្តបន្ទាប់គ្នា តែអ្នកទាំងពីរនាក់ បានជាសះស្បើយតំណាលគ្នា ហើយអ្នកទាំងពីរនាក់ ក៏បានត្រឡប់ទៅផ្ទះរៀងខ្លួន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

ក្រោយពេលបានទៅដល់ផ្ទះវិញ អ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាព និងអនុស្សាវរីយ៍ ដែលអ្នកនាង រួមជាមួយពិធីការិនី កែវ ចាន់និមល ពេលកំពុងសម្រាកព្យាបាល ជំងឺកូវីដ ១៩ ជាមួយគ្នា ដោយក្នុងពេលសម្រាកព្យាបាលនោះ គឺពួកគាត់តែងតែលើកទឹកចិត្តគ្នាលើកទៅវិញទៅមក និងចែករំលែកអាហារដល់គ្នាហូបថែមទៀតផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀង សុគន្ធ និសា បានបង្ហោះសារថា "ថ្ងៃដែលយេីងទាំងពីរនាក់ចេញពីមន្ទីពេទ្យ​ Covid19 ថ្ងៃដែលពួកយេីងចងចាំមិនភ្លេច​ រយះពេលដែលពួកយេីងរស់នៅសម្រាកព្យាបាល​ ជាមួយគ្នា​ ជួយអោយកំលាំងគ្នាទៅវិញទៅមក​ មានរបស់ប្រេីក៏ចែកគ្នា​ មានអីហូប​ ក៏ចែកគ្នា ។ សូមជូនពរបងប្អូនដែលកំពុងសំរាកព្យាបាលទាំងអស់​ ឆាប់ជាសះស្បេីយត្រឡប់មកផ្ទះវិញទាំងអស់គ្នា​ sokunnisalife "។