ក្រោយមើលរូបថតនេះហើយ ធ្វើឲ្យអ្នកស្រី ទ្រី ដាណា មានអារម្មណ៍ថាចង់យំ ដោយសារអ្នកស្រីមាន...
ស៊ីហៀង
- 663

​ពិតណាស់រូបថត២ ន្លឹកដែលបង្ហោះនៅកាលពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ នេះកំពុងតែធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ព្រោះតែក្នុងរូបថតនោះបានបង្ហោញពីទិដ្ឋភាពដ៏សែនសោកសៅមួយ ដោយមានលោកអ៊ំម្នាក់បានលុតជង្គង់ក្រាបសំពះលោកតាម្នាក់ដែលជាឪពុករបស់គាត់មុនពេលលោកតាឡើងឡានពេទ្យទៅព្យាបាលជំងឺកូវីដ១៩ ។ 

ជាក់ស្តែងក្រោយឃើញទិដ្ឋភាពមួយនេះហើយធ្វើឲ្យអ្នកស្រី ទ្រី ដាណា មានអារម្មណ៍ថារំជួលចិត្តយ៉ាងខ្លាំងរហូតដល់អ្នកស្រីរៀបរាប់ថា ៖​ 

មើលរូបថតនេះហើយ មានអារម្មណ៍ថាចង់យំ កូនថ្វាយបង្គំជូនដំណើរឪពុកអាយុ ៩២ឆ្នាំ ទៅព្យាបាលជំងឺកូវីដ១៩។ មិនដឹងមានពាក្យអីរៀបរាប់អស់ ពីទំហំទឹកចិត្ត មនោសញ្ចេតនានេះ។ (ជូនពរលោកតាឆាប់ជា)

ព្រោះតែកូវីដ១៩ បងប្អូនត្រូវផ្អាកការងារ ផ្អាកការរីកស៊ី គ្មានចំណូល។ នាងខ្ញុំក៏ដូចគ្នា ត្រូវផ្អាកអាជីវកម្មទាំងអស់ ដើម្បីប្ដូរមកវិញនូវក្ដីសង្ឃឹមមួយថា កូវីដនឹងរលាយបាត់ ប្រទេសយើងនឹងស្រស់បំព្រងឡើងវិញ

មានតែពាក្យថាទ្រាំ សូមបងប្អូនគោរពវិធានការសុខាភិបាលសិន កុំទាន់ជួបជុំឪពុកម្ដាយ បងប្អូន កូនក្មួយ បើយើងក៏មិនច្បាស់ថាយើងមានវីរុសនេះឬអត់។ ទ្រាំនៅផ្ទះមួយរយៈ អត់ឃ្លាន ពងទា មី សិន ថ្ងៃក្រោយ យើងនឹងសប្បាយ ជួបជុំមនុស្សជាទីស្រលាញ់។ ចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា ៕