ញាក់សាច់! ហ្វេនៗរាប់មុឺននាក់ តាមដានដាច់បាយដាច់ទឹក រឿងជម្លោះ Peypey Dy និងអន្ទិត កក្កដា សុភ័ណ្ឌ​(មានវីដេអូច្រើន)
សីហា
-

ភ្នំពេញ៖ បើនិយាយដល់ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព Peypey Dy និង ម៉ែ សេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេច្បាស់រួចមកហើយ ដោយអ្នកទាំងពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងតាមរយៈវីដេអូកំប្លែងៗនៅលើបណ្ដាញសង្គម  បើងាកមកមើលពីជីវិតឯកជនរបស់ពួកគេ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ Peypey Dy និង ម៉ែសេះ មិនត្រឹមតែជាដៃគូសម្ដែងដ៏ល្អក្នុងក្រុមនោះទេ តែពួកគេក៏ស្រលាញ់រាប់អានគ្នា រស់នៅក្នុងផ្ទះតែមួយដូចបងប្អូនយ៉ាងដូច្នោះ។

យ៉ាងណាមិញ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានការប៉ះទង្កិចពាក្យសំដីគ្នារវាង អន្ទិត កក្កដា សុភ័ណ្ឌ និង Peypey Dy រួមទាំងម៉ែសេះ ដែលនិយាយហែកហួរគ្នាទៅវិញទៅមក ហើយក៏បានអ្នកតាមដានទស្សនារាប់មុឺននាក់ ដាច់បាយដាច់ទឹកចង់ដឹងរឿងរបស់ពួកគេ ។

ចំពោះអ្នកទាំងទស្សនា50k ដែលស្នើរនឹង៥០មុឺននាក់ ក៏ច្រើនមែនទែន ហើយក៏មិនសូវមានគណនីហ្វេសប៊ុកដទៃទៀតបានច្រើនដល់ថ្នាក់នេះដែរ ។ បើយោងតាមគណនីហ្វេសប៊ុករបស់ Peypey Dy គឺនិ​យាយរៀបរាប់បែបពាក្យពេចន៍ចំអកឡកឡឺយ ទៅកាន់  អន្ទិត កក្កដា សុភ័ណ្ឌ ដែលប្រឹងសម្ដែងដើរតួធ្វើជាម្ដាយនៅក្នុងបណ្ដាញសង្គម Tiktok។

គួរបញ្ជាក់ផងដែរថា ចំពោះវីដេអូរបស់ពួកគេនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ជារឿងគ្មានប្រយោជន៍ដល់សង្គមជាតិ ព្រោះតែរឿងហែកហួរគ្មានអលីសធម៌។ តែយ៉ាងណាក៏ដោយវីដេអូឡាយរបស់ពួកគេគឺមានអ្នកតាមដានរបស់មុឺននាក់ ដែលជាហេតុមានមតិមានចំនួនរិះគន់។ បើចង់ជ្រាបច្បាស់ឲ្យកាន់តែច្បាស់ សូមទស្សនវីដេអូខាងក្រោម៖