យល់យ៉ាងណាដែរ! ពលរដ្ឋជាច្រើននាក់ រារាំងមិនឱ្យអាជ្ញាធរបូជាសពស្ត្រីម្នាក់ឆ្លងកូវីដ១៩ ដោយសារតែមូលហេតុមួយនេះ (មានវីដេអូ)
សីហា
-

កំពង់ឆ្នាំង៖ ស្រ្តីម្នាក់វ័យ​ចំណាស់​ម្នាក់​មាន​អាយុ ៥៨ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិរនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង បាន​ស្លាប់​ដោយ​មាន​វិជ្ជមាន​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ហើយត្រូវបានប្រជាពលរដ្ឋប្រមាណ៣០នាក់ ចេញ​មុខ​រារាំង​សមត្ថកិច្ច​មិន​ឱ្យ​បូជា​សាកសព ព្រោះ​បារម្ភ​អំពីផ្សែងមានមេរោគកូវិដអាចឆ្លងទៅកាន់មនុស្សដទៃទៀត ។

យោងតាមប្រភពពីលោក យង់ សៅវុឌ្ឍី អភិបាល​ស្រុក​រលាប្អៀរ​ បានប្រាប់ឲ្យដឹងថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មាន​អាយុ ៥៨ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិរនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង បាន​ស្លាប់​ដោយ​មាន​វិជ្ជមាន​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យុដឹងថា “តាម​ពិត​សព​មិន​ទាន់​ដឹក​ដល់​វត្ត​ទេ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅ​ឡើយ​ទេ តែ​យើង​បាន​ទៅ​រៀបចំ​បោស​សម្អាត​នៅ​ជុំវិញ​ទីប៉ាឆា រៀបចំ​អនាម័យ និង​បច្ចេកទេស​ខ្ពស់ និង​សម្ភារ​សម្រាប់​បូជា ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០ នាក់​មក​តវ៉ា ដោយ​គាត់​បារម្ភ​ថា ខ្លាច​ឆ្លង​តាម​ផ្សែង ទោះបី​ជា​អាជ្ញាធរ​ខិតខំ​ពន្យល់​ណែនាំ​យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​នៅ​តែ​មិន​អនុញ្ញាត ទើប​សម្រេច​បង្វែរ​ការ​បូជា​សព​នៅ​កន្លែង​ផ្សេង”។

បន្ទាប់ពីប្រជាពលរដ្ឋហាមមិនឲ្យបូជាហើយ លោក យង់ សៅវុឌ្ឍី បានឲ្យដឹងថា នៅ​ថ្ងៃទី ៤ ខែ​ឧសភា ក្រុម​ការងារ​ជំនាញ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់ ដើម្បី​កំណត់​ទីតាំង​សម្រាប់​បូជា​សព ក្រុម​ប្រឹក្សា​ស្រុក គណៈ​អភិបាល​ស្រុក និង​មេឃុំ​ទាំង​អស់ នឹង​ជ្រើសរើស​ទីតាំង​ឱ្យ​ឆ្ងាយ​ពី​ភូមិ ប្រហែល​នៅ​ព្រៃ​ជើងភ្នំ នឹង​ត្រូវ​ធ្វើ​ទី​សម្រាប់​រំលាយ​សព៕

សូមទស្សនាវីដេអូខាងក្រោម៖