ញាក់សាច់! វ៉ាន់ មូ៉និច ទទួលកាដូរថយន្តស៊េរីទំនើប Mclaren ពីស្វាមីខណៈត្រៀមសម្រាលកូនទី ២ ដែលមានតម្លៃរហូតទៅដល់….(មានវីដេអូ)
សីហា
-

ប្រិយមិត្តខ្លះនៅចាំដែរឬទេ តារាសម្លែង វ៉ាន់ មូ៉និច ដែលបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ឮដំណឹងរស់នៅជាមួយស្វាមី និងមានកូនប្រុសម្នាក់ដែលមានទ្រព្យស្តុកស្តម ធ្វើអោយគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់មានរឿងអាស្រូវបន្តបន្ទាប់ជាមួយស្វាមីរបស់នាង តែទើបតែស្ងប់ស្ងាត់ទៅវិញនាពេលថ្មីៗនេះ។   

ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះបានចេញលិខិតថ្លែងអំណរគុណដល់ឧកញ៉ា ជា លាងហុង និង លោកជំទាវ វ៉ាន់ មូ៉និច ដែលបានឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ដល់សាលារាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលរងគ្រោះឬ រងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវិត ១៩ ។

ចំនែករឿងគ្រួសារវិញ យើងឃើញថាមួយរយៈចុងក្រោយនេះ អ្នកនាងបានបង្ហាញក្តីស្រលាញ់ ហើយនឹងផុសរូបផ្អែមល្លែមជាមួយស្វាមី និងកូនប្រុសដ៏គួរឲ្យស្រលាញ់ ជាពិសេសនោះគឺរូបភាពរបស់នាងតែងតែស្លៀករ៉ូបជានិច្ច ដោយសារតែអ្នកនាងកំពុងតែពពោះកូនប្រុសម្នាក់ទៀត នេះបង្ហាញថាពិតជាគូស្នេហ៍ដ៏រុងរឿង ទោះបីជាមិនទាន់រៀបការយ៉ាងណាក្តី។

និយាយពី រឿងគ្រួសារវិញឃើញថា នាងតែងតែបង្ហាញនូវក្តីស្រលាញ់ ក៏ដូចជាភាពផ្អែមល្ហែមជាមួយស្វាមី និងកូនទើបនឹងកើតជានិច្ច ទោះបីជាមិនទាន់រៀបការយ៉ាងណាក្តី។ មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចដំណឹងថាតារាស្រីរូបនេះ មានដណ្តើមនឹងយកស្វាមីគេ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ។ មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចដំណឹងថាតារាស្រីរូបនេះ មានដណ្តើមនឹងយកស្វាមីគេ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ។

ដោយឡែក ជាថ្មីម្តង អ្នកម្តាយសម័យថ្មីរូបនេះ បានបង្កការភ្ញាក់ផ្អើល ទៅដល់អ្នកតាមដាន នៅលើបណ្តាញសង្គមអ៉ឺនស្តារក្រាមខ្លាំងមែនទែន ក្រោយពីឃើញនាងបង្ហោះរូបថតជាច្រើនសន្លឹក នៃឈរកាច់រាង មិនសំចៃដៃ នៅមុខរថយន្តសេ៊រីទំនើប។

យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Mak Mak Nich ក៏បានបង្ហោះរូបភាពជាច្រើន លាយឡំជាមួយភាពផ្អែមល្លែម និងស្វាមីរបស់អ្នកនាងជាអ្នកថតរូបឲ្យ នេះជាសាររៀបរាប់ខាងក្រោម“កាដូរទីពីរបស់ប៉ាៗអោយម៉ាម់មីសំរាប់ចំនងដៃកូនទី២​ កូនប្រុស ហុង​ មីង​ ក្នុងពោះ​ជិត​ ៣១អាទិត្យ​ មិនត្រឹមតែអោយកាដូរទេ​ ថតរូបអោយទៀត​ មិចដែរស្នាដៃរបស់ប៉ាៗ​ អាចបេីកអាងថតរូបបានអត់?  Photoshoot outdoor ត្រៀមទទួលសមាជិកថ្មីឆាប់ៗ​ សល់ជិត​ ពីរខែទៀតបានជួបមុខក្បាលខូចក្នុងពោះហេីយ​ សេចក្ដីសុខសុភមង្គលយេីងត្រូវបង្កេីតវាដោយខ្លួនឯង​ គ្មានអ្នកណាមកអោយយេីងនោះទេធ្វេីបុណ្យសប្បុរសធ៍មជួយសង្គមខ្លះ​ ដេីរលេងខ្លះ​ សំភារះនិយមខ្លះ​ នេះជាក្ដីសុខយ៉ាងពេញលេញ​ដែលគ្រួសារខ្ញុំតែងតែមាន” រថយន្តស៊េរីទំនើបមួយនេះ ដែលវាជាឡានម៉ាក Mclaren ដោយត្រូវបានគេប៉ាន់ប្រមាណតម្លៃរហូតទៅដល់ ខ្ទង់រាប់សែនដុល្លារ៕