ទៀតហើយ! ឥណ្ឌាទុក្ខជាន់ទុក្ខ កូវីដមិនទាន់ចប់ផង ស្រាប់តែខ្យល់ព្យុះស៊ីក្លូនបោកបក់ បណ្តាលឲ្យមនុស្សស្លាប់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៀត…(មានវីដេអូ)
សីហា
-

ឥណ្ឌា៖ ព្យុះកំណាចស៊ីក្លូនមួយកំពុងបោកបក់លើប្រទេសឥណ្ឌានៅក្នុងថ្ងៃអង្គារនេះ ដោយមានខ្យល់បក់ខ្លាំងនិងបណ្តាលឱ្យមានភ្លៀងធ្លាក់បណ្តាលឱ្យមនុស្សយ៉ាងតិច ២០ នាក់បាន . ស្លា .ប់ និងបានរំខានកម្មវិធីចាក់វ៉ាក់សាំងដែលប្រទេសនេះត្រូវការជាបន្ទាន់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃកូវិដ១៩។ ព្យុះកំណាចស៊ីក្លូន Tauktae មួយនេះ បានវាយបំផ្លាញប្រទេសឥណ្ឌាមួយនេះបានបណ្តាលឱ្យមានរលកធំ ៗ បានបោកបក់ទៅលើច្រាំងផ្លូវ ចូលទៅទន្លេយ៉ាងគំហុក ធ្វើឲ្យការបាក់ដើមឈើ និងបង្គោលភ្លើងជាច្រើននិងបង្ខំឱ្យមនុស្សរាប់សែននាក់រត់ភៀសខ្លួនចេញពីរដ្ឋមួយចំនួនដូចជា ក្នុងរដ្ឋ Kerala, Goa, Maharashtra និងរដ្ឋ Gujarat។

រលកនៃខ្យល់ព្យុះនេះ បានធ្វើឲ្យអាជ្ញាធរទីក្រុងបុមបៃបានបិទអាកាសយានដ្ឋាន និងបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះដោយផ្លាស់ប្តូរអ្នកជំងឺកូវិដ១៩ ចំនួន ៦០០ នាក់នៅក្នុងមន្ទីរពេទ្យវាលទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងខណៈពេលដែលកម្ពស់ទឹកសមុទ្របានឡើងខ្ពស់ដល់ ៣ ម៉ែត្រ (ជិត ១០ ហ្វីត) ក្បែរទីក្រុងមាត់សមុទ្រ Diu ។

ក្រសួងការពារជាតិបាននិយាយនៅល្ងាចថ្ងៃច័ន្ទនេះថានាវាកងទ័ពជើងទឹកចំនួនពីរត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ សម្រាប់នាវាដឹកមនុស្ស ២៧៣ នាក់ដែលនៅឆ្ងាយពីឆ្នេរ Mumbai ។

នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថាព្យុះស៊ីក្លូន Tauktae បានធ្វើឱ្យមានការបាក់ដីនៅរដ្ឋហ្គូចាចាកាលពីថ្ងៃច័ន្ទដោយសារព្យុះស៊ីក្លូនធ្ងន់ធ្ងរដែលអាចបក់បោកដល់កម្ពស់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះស៊ីក្លូននេះបានបោកបក់ម្ដងទៀតធ្វើឲ្យមានការរងគ្រោះដ៏ធ្ងន់ធ្ងរបំផុតនៅព្រឹកថ្ងៃអង្គារនេះ៕ សូមទស្សនាវីដេអូខាងក្រោម៖


សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ Bangkok Post