គួរឲ្យអាសូរ! សាស្ដ្រាចារ្យស្រីម្នាក់ មុនខ្លួនស្លាប់ដោយសារកូវីដ១៩ ទទូចសុំគ្រែក្នុងបណ្ដាញសង្គម តែលទ្ធផល….
សីហា
-

ឥណ្ឌា៖ ជិតមួយសប្តាហ៍បន្ទាប់ពីអ្នកស្រីវេជ្ជបណ្ឌិត ណាប៊ីឡា (Nabila) បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ Covid 19 និងបានស្វែងរកគ្រែ ICU សំរាប់ខ្លួននាងផ្ទាល់នៅលើបណ្តាញសង្គម Twitter ។ សាស្រ្តាចារ្យអាយុ ៣៨ ឆ្នាំរូបនេះ មកពី សកលវិទ្យាល័យកណ្ដាល Jamia Millia Islamia ក្នុងទីក្រុងញូដេលី បានស្លាប់នៅមន្ទីរពេទ្យ Faridabad កាលពីយប់ថ្ងៃច័ន្ទ វេលាម៉ោង១១យប់។

ក្នុងចំណោមសារធ្វីតទ័រចុងក្រោយរបស់នាងនៅថ្ងៃទី ២ ខែឧសភាគឺបានសរសេរថា៖“ យ៉ាងហោចណាស់គ្មាននរណាម្នាក់អាចរស់នៅក្នុងក្រុងដេលីបានឡើយ ព្រោះស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅហើយ” ។

១០ ថ្ងៃមុនពេលមរណភាពរបស់អ្នកស្រីវេជ្ជបណ្ឌិត ណាប៊ីឡា ម្តាយរបស់នាង អ្នកស្រី ណូហ្សាត់ អាយុ ៧៦ ឆ្នាំ ក៏បានទទួលមរណភាពដោយសារផលវិបាកដែលទាក់ទងនឹង Covid19 នេះដូចគ្នា ។ ចំណែកឪពុករបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ការធ្វើតេស្ដស្វែងរកមេរោគ Covid19 ប៉ុន្តែទីបំផុតគាត់ត្រូវបានគេរំសាយចេញពីពេទ្យដោយឲ្យគាត់ស្ថិតនៅក្រោមការឃុំឃាំងនៅផ្ទះ។

ឪពុករបស់លោកស្រី Nabila ឈ្មោះSad Sad (អាយុ ៨០ ឆ្នាំ) ជាសាស្រ្តាចារ្យចូលនិវត្តន៍ដែលបង្រៀននៅសាកលវិទ្យាល័យ Aligarh Muslim និង JNU ត្រូវបានគេប្រាប់អំពីការស្លាប់របស់កូនស្រីគាត់នៅពេលរសៀល។

ក្រុមនិស្សិតបាននិយាយថាសាស្ដ្រាចារ្យ Nabila គឺជាគ្រូដែលយកចិត្តទុកដាក់ដែលចូលចិត្តសរសេរកំណាព្យនិងពិភាក្សាពីទ្រឹស្តីនយោបាយនិងទ្រឹស្តីយេនឌ័រ។ សិស្សរបស់គាត់បានជួយធ្វើពិធីចុងក្រោយជូនរបស់ម្ដាយនាងនៅថ្ងៃទី ៧ ខែឧសភា។ ក្នុងពេលតែមួយសុខភាពរបស់នាង Nabila កាន់តែយ៉ាប់យ៉ឺន។

នាង Laraib Neyazi អាយុ ២៧ ឆ្នាំជានិស្សិត អនុបណ្ឌិត មកពីសកលវិទ្យាល័យ Jamia បាននិយាយថា“ នៅពេលខ្ញុំដឹងអំពីសុខភាពរបស់នាងខ្ញុំបានប្រញាប់ទៅផ្ទះរបស់នាងជាមួយសិស្សដទៃទៀតហើយយើងបានចាប់ផ្តើមស្វែងរកគ្រែ។ យើងបានរកឃើញមួយនៅមន្ទីរពេទ្យ Alshifa ជាកន្លែងដែលនាងក៏បានធ្វើតេស្តវិជ្ជមានចំពោះ Covid19 ។ នាងនិងសិស្ស ២-៤ នាក់ទៀតក៏បានស្នាក់នៅមន្ទីរពេទ្យជាប់ជានិច្ចជាមួយនឹងនាង។ ទន្ទឹមនឹងនេះយើងក៏បានបញ្ជូនម្តាយរបស់នាងទៅកាន់មន្ទីរពេទ្យ Sanjay Gandhi ប៉ុន្តែគាត់បានទទួលមរណភាពបាត់ទៅហើយ។

កាលពីថ្ងៃអង្គារសិស្សនិងមិត្តភក្តិរបស់នាងបានធ្វើពិធីចុងក្រោយជូនអ្នកស្រី Nabila នៅឯ Mangolpuri ជាកន្លែងដែលម្តាយរបស់នាងត្រូវបានគេបញ្ចុះកាលពី ១០ ថ្ងៃមុនឲ្យអ្នកស្រីផងដែរ។

សម្រួលអត្ថបទដោយ៖ SOPHEA