ស្ត្រីចំណាស់ឆ្លងកូវីដម្នាក់ត្រូវសមាជិកគិតថាគាត់ស្លាប់ទៅហើយ រៀបនឹងបូជា ស្រាប់តែគ្រប់គ្នាស្រឡាំងកាំង ដោយសារតែ
សីហា
-

ឥណ្ឌា៖ ពិតជាសំណាងមែនទែន ម្នាក់នៅក្នុងប្រទេសឥណ្ឌាបានចៀសផុតពីការដុតទាំងរស់បន្ទាប់ពីក្រុមគ្រួសាររបស់គាត់បានយល់ច្រឡំថារូបគាត់បានស្លាប់ទៅហើយ ដោយបាននឹងកំពុងតែរៀបចំធ្វើបូជាសពសម្រាប់បូជារូបគាត់ទៅហើយ ។ស្ត្រីវ័យចំណាស់ឥណ្ឌាម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ Shakuntala Gaikwad អាយុ៧៦ ឆ្នាំបានធ្វើតេស្តវិជ្ជមានចំពោះ Covid កាលពីសប្តាហ៍មុន។

យោងតាមទស្សនាវដ្ដី Yahoo បានរាយការណ៍ថាក្រុមគ្រួសាររបស់គាត់បាននាំរូបគាត់ទៅមន្ទីរពេទ្យ Silver Jubilee នៅ ទីក្រុង Baramati ប៉ុន្តែនៅពេលដែលពួកគាត់ទៅដល់ស្រាប់តែគ្រែដែលសម្រាប់ព្យាបាលអ្នកជំងឺបានពេញ ដោយពួកគេបានសម្រេចចិត្ដចាកចេញពីមន្ទីរពេទ្យមួយនោះ។

នៅពេលពួកគេកំពុងតែរង់ចាំរថយន្តសង្គ្រោះបន្ទាន់មកយកសាច់ញាតិរបស់ខ្លួន ស្រាប់តែស្ដ្រីវ័យចំណាស់ខាងលើបានសន្លប់បាត់ស្មារតីហើយក្រុមគ្រួសារបានគិតច្រឡំគិតថារូបគាត់បាននទួលមរណភាពទៅហើយ ដោយបាននឹងដឹកគាត់យកទៅរៀបចំពិធីធ្វើបុណ្យបូជាសព។

កំពុងតែរៀបចំនិងដុតទៅហើយស្រាប់តែស្ដ្រីចំណាស់ Shakuntala រូបនោះបានភ្ញាក់ឡើងវិញនៅឯពិធីបុណ្យសពនោះ ធ្វើឲ្យមនុស្សគ្រប់គ្នាមានការស្រឡាំងកាំងជាខ្លាំង ដោយរូបស្ដ្រីចំណាស់រូបនោះមានភាពតក់ស្លុតហើយចាប់ផ្តើមយំជាខ្លាំង។

នេះបើយោងតាមការបញ្ជាក់ពីប៉ូលីសនៅក្នុងតំបន់ដែលបានរាយការណ៍អំពីហេតុការណ៍មួយនេះ ក្រោយមករូបស្ដ្រីរូបនោះត្រូវបានបញ្ជូនត្រលប់ទៅមន្ទីរពេទ្យដើម្បីព្យាបាល និងមើលថែ។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Dialymail