ថៃ៖ សត្វសុនកមួយក្បាលឈ្មោះ ប្រាវូ ដែលមានអាយុ១ឆ្នាំ២ខែដែលជាប្រភេទឆ្កែ Labrador Retriever ជាសត្វឆ្កែដែលត្រូវបានគេយកទៅធ្វើការហ្វឹកហាត់ នៅក្នុងបន្ទប់មួយនៅឯមន្ទីរពេទ្យ Chulalongkorn University ដោយប្រើដង្ហើមចេញពីច្រមុះរបស់វាក្នុងការហិតប្រអប់កំប៉ុងចំនួន៦។ វាជាឆ្កែមួយក្បាលក្នុងចំណោមសត្វឆ្កែ ៦ ក្បាលទៀតនៃពូជ Labrador Retrievers ដែលត្រូវបានបណ្តុះបណ្តាលដើម្បីស្វែងរកអ្នកជំងឺ Covid-19 ទាំងអ្នកដែលមានអាការះរោគឆ្លង និងអ្នកដែលកំពុងតែនឹងចេញរោគសញ្ញា ដោយមហាវិទ្យាល័យវិទ្យាសាស្ត្រពេទ្យនៃសាកលវិទ្យាល័យជូឡាឡុងកន។
សត្វឆ្កែ ប្រាវូ និងសត្វឆ្កែពីរក្បាលទៀតដែលមានពូជដូចគ្នាកំពុងទទួលការបណ្តុះបណ្តាលនៅមហាវិទ្យាល័យនោះ ដោយនៅសល់សត្វឆ្កែពូចនេះចំនួនបីក្បាលទៀត ដែលកំពុងទទួលការបណ្តុះបណ្តាលនៅភាគខាងត្បូងប្រទេសថៃជាកន្លែងដែលពួកគេនឹងត្រូវបានប្រើដើម្បីរកអ្នកជំងឺ Covid-19 នៅចំណុចចូលក្នុងអាកាសយានដ្ឋានផងដែរ។
យោងតាមការស្រាវជ្រាវរបស់សាស្រ្តាចារ្យសាស្រ្តាចារ្យបណ្ឌិត Kaywalee Chatdarong វិធីសាស្រ្តនេះគឺសន្សំសំចៃកម្លាំងក្នុងការប្រើប្រាស់មនុស្ស ដោយវាអាចរកអ្នកដែលមានផ្ទុកនៅជំងឺ Covid-19 ឆ្លងទៅបុគ្គលដែលមានសុខភាពល្អ ជាពិសេសវាអាចមានសមត្ថភាពក្នុងការស្វែងរកអ្នកជំងឺត្រឹមតែរយះពេល១ទៅ២វិនាទីតែប៉ុណ្ណោះ នៅពេលឆ្កែរកឃើញញើសរបស់អ្នកជំងឺ Covid-19 វានឹងអង្គុយចុះភ្លាមៗនៅត្រង់មនុស្សនោះ”។ លោកបានបន្ថែមថា៖ «ឆ្កែ ៣ ក្បាលអាចហិតក្លិនបានប្រហែល ១០០០ក្លិន ក្នុងមួយថ្ងៃ»។
លោក Kaywalee បានប្រាប់សារព័ត៌មាន BERNAMA ថាដើម្បីធានាដល់សាធារណជនថាមិនមានការប៉ះពាល់ដល់សុខភាពនិងសុខុមាលភាពរបស់របស់អ្នកដំណើរ នោះយើងក៏មានប្រើនូវបុគ្គលិកនិងឆ្កែ K9 ពាក់ព័ន្ធនោះការស្រាវជ្រាវត្រូវបានបញ្ជាក់ដោយគណៈកម្មាធិការក្រមសីលធម៌ក្រសួងសុខាភិបាលនិងគណៈកម្មាធិការថែរក្សានិងប្រើប្រាស់សត្វស្ថាប័ន (IACUC) ដោយផ្ទាល់តែម្ដង៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ WOB