ឥណ្ឌា៖ សាកសព នៃចំនួនអ្នកស្លាប់ដោយសារកូវីដរាប់ពាន់នាក់ ក្រោយពេលបូជានៅសល់បំណែកពីការដុតនោះត្រូវបានគេនាំគ្នាបោះចូលទៅទន្លេគង្គានៅទូទាំងប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះបានទទួលនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃចំនួន ៤.៥២៩ នាក់ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុតនៅក្នុងពិភពលោក។
បណ្ដាអ្នកស្រុក មកពីទីប្រជុំជននានានៅ តាមដងទន្លេដែលមានប្រវែង ១.៥៦០ ម៉ាយល៍ និយាយថាសាកសពថ្មី ដែលគេដុតរាប់សិបនាក់ ដែលនៅសល់បំណែកពីការដុតនោះ ត្រូវបានគេបោះចូលជាទៅក្នុងទឹកទន្លេជារៀងរាល់ថ្ងៃ ដែលជាហេតុអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់អ្នករស់នៅតាមបណ្ដោយដងទន្លេនោះជាខ្លាំង ដោយអាចគិតថាបំណែកដែលគេបោះចូលទៅក្នុងទន្លេនោះអាចនឹងធ្វើឲ្យមានការឆ្លងរីករាយដាលនៃជំងឺកូវិដ១៩ ហើយប្រជាជននៅតែទៅមុជទឹកទន្លេគង្គានេះ ទោះបីដឹងថា មានបំណែកសាកសពក៏ដោយ។
ចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣,០០០ នាក់ដែលជារឿងអាស្រូវរបស់មេដឹកនាំប្រទេសនេះគឺលោកនាយករដ្ឋមន្ដ្រី ណារិនដ្រាម៉ូឌី ដែលអសមត្ថភាពក្នុងការទប់ស្កាត់នូវការរីករាលដាលនៃមេរោគកូរ៉ូណាពីសមាគមន៍ជាតិនិងអន្ដរជាតិជាខ្លាំង។
ប្រទេសឥណ្ឌាបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងកូវិដ១៩ដ៏ធ្ងន់ធ្ងរជាលើកទី ៣ អស់រយៈពេលមួយខែមកហើយហើយទោះបីជាចំនួនករណីបានចាប់ផ្តើមថយចុះក៏ដោយក៏ប្រទេសនេះប្រឈម នឹងការកើនឡើងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃសម្រាប់សប្តាហ៍ក្រោយៗទៀត។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Dialymail