ស្ត្រីម្នាក់នៅរដ្ឋអូហៃអូ សហរដ្ឋអាមេរិកបានឈ្នះរង្វាន់ទឹកប្រាក់ចំនួនមួយលានដុល្លារជាលើកដំបូង ក្នុងការលើកទឹកចិត្តនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ១៩ (ការចាក់វ៉ាក់សាំងទទួលបានលុយ)។ មន្ត្រីរដ្ឋនិយាយថាស្ដ្រីរូបនោះមានឈ្មោះ Abbigail Bugenske អាយុ២២ឆ្នាំ ដែលស្ថិតក្នុងចំណោមមនុស្ស ២,៧៥ លាននាក់ដែលបានចុះឈ្មោះចាប់ឆ្នោតនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិ។ ជាងនេះផងដែរអ្នករស់នៅរដ្ឋអូហៃអូដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដែលបានទទួលកម្រិតថ្នាំបង្ការយ៉ាងហោចណាស់មួយដូសនោះពួកគេអាចនឹងមានសិទ្ធិទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការផ្សងសំណាងប្រចាំសប្តាហ៍ដូចគ្នា។
ក្រោយពីទទួលបានទូរស័ព្ទពីរដ្ឋមន្ដ្រីលោក Mike DeWine.ស្ត្រីនោះរំភើបចិត្ដស្រែកយ៉ាងខ្លាំងៗនៅមុខគ្រូសាររបស់នាងនៅពេលដែលនាងបានទទួលព័ត៌មាននេះ។ នាងបាននិយាយថានាងមិនមានគម្រោងលាឈប់ពីការងារជាវិស្វករមេកានិករបស់នាងនោះទេ ហើយនាងនឹងយកប្រាក់ដែលឈ្នះពីការចាក់វ៉ាក់សាំងនោះទៅធ្វើការវិនិយោគ។
នៅក្នុងកម្មវិធីលើកទឹកចិត្តចំពោះការចាក់ថ្នាំបង្ការកូវីដ១៩ក៏មាននៅផ្នែកផ្សេងៗទៀតនៃទឹកដីរបស់សហរដ្ឋអាមេរិកផងដែរ ដែលរង្វាន់ទាំងនោះរួមមានការទទួលបានស្រាបៀរឥតគិតថ្លៃនិងសំបុត្រទស្សនាបាល់ទាត់ពី Major League៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ NHK/ ktla