វៀតណាម៖ នៅថ្ងៃទី ២៩ ខែឧសភារ៉យទ័របានរាយការណ៍ថារដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកង្វៀនថាញ់ឡុងបានថ្លែងនៅក្នុងសន្និសីទជាតិស្តីពីជំងឺ COVID-១៩ ថាប្រទេសវៀតណាមបានរកឃើញវីរុសបំលែងខ្លួនកូនកាត់ដែលឆ្លងនៅលើសត្វពាហនះ ដែលជាវីរុសកើតមាននៅក្នុងប្រទេសឥណ្ឌា ហើយឆ្លងនៅលើទឹកដីរបស់អង់គ្លេស ដោយពេលនេះវាបានឆ្លងមកដល់ក្នុងប្រទេសវៀតណាមហើយ ដោយឲ្យប្រជាជនរបស់ខ្លួនបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទ្វេដង ដោយវីរុសនេះមានលក្ខណៈសម្បត្តិរាលដាលយ៉ាងលឿនតាមខ្យល់អាកាស។
ស្ថានភាពបច្ចុប្បន្នប្រទេសវៀតណាមកំពុងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីមួយនៃវីរុសកូវីដ១៩ ដែលវាគ្របដណ្តប់ជាងពាក់កណ្តាលនៃប្រទេសរួមទាំងតំបន់ឧស្សាហកម្មនិងទីក្រុងធំ ៗ ។ រួមទាំងទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ជាលទ្ធផលប្រទេសវៀតណាមមកទល់នឹងឥឡូវនេះមានអ្នកឆ្លងសរុបជាង ៦.៧០០ នាក់និង ៤៧ នាក់បានស្លាប់ដែលភាគច្រើនបានកើតឡើងចាប់តាំងពីខែមេសា។
ប្រទេសវៀតណាមដែលមានប្រជាជន ៩៧ លាននាក់កំពុងបង្កើនការចាក់ថ្នាំបង្ការរោគហើយសង្ឃឹមថានឹងបញ្ចប់ការចាក់ថ្នាំបង្ការរោគឆ្លងរួចរាល់នៅចុងឆ្នាំ ២០២១ ។ ដោយឥលូវនេះវៀតណាមកំពុងពិភាក្សាចរចាជាមួយប្រទេសរុស្ស៊ីដើម្បីផលិតវ៉ាក់សាំង Sputnik Vi ហើយកំពុងបង្កើតនូវវ៉ាក់សាំងសម្រាប់ប្រទេសរបស់ខ្លួន។
ខ្សែស្រលាយកូនកាត់នៃជំងឺកូវីដថ្មីៗដែលគេរកឃើញភាគច្រើនមានចំនួន៧ ប្រភេទដែលត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍រហូតមកដល់បច្ចុប្បន្ននេះមានដូចជាប្រភេទ B.1.222, B.1.619, D614G, B.1.1.7, ឬវីរុសដែលកើតមាននៅអង់គ្លេស ប្រភេទ B.1.351, A.23.1 និងវីរុសដែលនៅក្នុងប្រទេសឥណ្ឌាប្រភេទ B. 1.617.2 និងប្រភេទវីរុសពិសេសៗដ៏ទៃទៀត ++++++។
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖Khaosod