យន្តហោះឥណ្ឌាឆ្ពោះទៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបកក្រោយវិញ ព្រោះកើតរឿងចម្លែកផ្អើលឆោឡោពេញយន្តហោះ (មានវីដេអូ)
សីហា
-

ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India នៅសហរដ្ឋអាមេរិកបង្ខំឱ្យត្រលប់ទៅទីក្រុងញូវដេលីវិញបន្ទាប់ពីសត្វប្រចៀវ ហោះចូលក្នុងកាប៊ីនយន្ដហោះ បង្កឱ្យមានការភិតភ័យយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរឥណ្ឌា៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិកត្រូវបានបង្ខំឱ្យត្រឡប់ទៅទីក្រុងញូវដែលីវិញដើម្បីចុះចតជាបន្ទាន់បន្ទាប់ពីមានសត្វប្រចៀវបានហោះឆ្លងកាត់កាប៊ីនរបស់យន្ដហោះ។

វីដេអូមួយបានបង្ហាញពីអ្នកដំណើរនៅលើយន្ដហោះប៊ូអ៊ីង ៧៣៧ កំពុងមានការភ័យស្លន់ស្លោ ក្រោយពីឃើញសត្វប្រចៀវហោះចូលក្នុងការកាប៊ីន ដោយតម្រូវឲ្យយន្ដហោះមានការចុះចតទាំងបង្ខំ ខណះពេលដែលយន្ដហោះឡើងផុតពីដីទៅហើយ។

ការហោះហើររបស់យន្ដហោះ Air India គឺហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi នៃទីក្រុង New Delhi ទៅកាន់សហរដ្ឋអាមេរិក មុនពេលដែលសមាជិកនាវិកបានរាយការណ៍ពីវត្តមានរបស់សត្វប្រចៀវទៅកាន់ប្រធានក្រុមបន្ទាប់ពីហោះហើរនៅលើអាកាសជិត ៣០ នាទី ដោយយន្តហោះបានចុះចតនៅម៉ោងប្រហែល ៣.៥៥ នាទីប្រកបដោយសុវត្ថិភាព ក្នុងនោះគេក៏រកឃើញនូវប្រចៀវដែលស្លាប់នៅត្រង់កន្លែងកៅអីលេខ៨ផងដែរ។

ក្រោយពីធ្វើការស្រាវជ្រាវមន្ដ្រីអាកាសចរណ៍បានរាយការណ៍ថា សត្វប្រចៀវគឺមានប្រភពមកពីក្នុងឡានរបស់អ្នកធ្វើដំណើរ ដោយវាចេញមកស្វែងរកចំណី ជាងនេះផងដែរគេក៏រកឃើញមាននូវសត្វកណ្ដុរនៅទីតាំងផ្ទុកទំនិញលើយន្ដហោះផងដូចគ្នា។

សូមទស្សនាវីដេអូខាងក្រោម៖


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Dialymail