ចិន៖ នៅថ្ងៃច័ន្ទ (៣១ ឧសភា) ប្រទេសចិនបានរាយការណ៍ពីការកើនឡើងនៃការឆ្លងកូវីដ ១៩ នៅប៉ែកខាងត្បូងប្រទេសដោយមានករណីថ្មីចំនួន ១៨ នៅថ្ងៃទី ៣០ ឧសភានៅឯទីក្រុងក្វាងចូវដែលធ្វើឲ្យផ្នែកខ្លះនៅក្នុងទីក្រុងនេះត្រូវបានបិទ រួមទាំងជើងហោះហើរនៅក្នុងទីក្រុង។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលជាតិខេត្ដក្វាងទុង បាននិយាយថា ក្នុងចំណោមករណីឆ្លងវីរុសថ្មីចំនួន ២៧ ករណីក្នុងនោះមានតែការឆ្លងចំនួន ៧ករណី ប៉ុណ្ណោះដែលជាករណីនាំចូល ហើយចំនួនដែលនៅសល់គឺមានការឆ្លងនៅក្នុងខេត្តក្វាងទុងផ្ទាល់តែម្ដង។
អាជ្ញាធរសុខាភិបាលក្នុងខេត្តក្វាងទុងបាននិយាយកាលពីថ្ងៃច័ន្ទថាក្នុងចំណោមអ្នកជំងឺ ២០ នាក់ដែលត្រូវបានបញ្ជាក់នៅក្នុងស្រុកកាលពីថ្ងៃទី ៣០ ខែឧសភា ក្នុងនោះ១៨ នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងក្វាងចូវនិង ២ នាក់នៅទីក្រុងហ្វូសសាន។
យោងតាមអ្នកផ្តល់ទិន្នន័យអាកាសចរណ៍បានឱ្យដឹងថាគិតត្រឹមម៉ោង ១១ និង ៤០ នាទីព្រឹកជើងហោះហើរសរុបចំនួន ៥១៩ ជើងនៅអាកាសយានដ្ឋានអន្តរជាតិក្វាងចូវគ័ងយ៉ាង ត្រូវបានលុបចោលដែលស្មើនឹង ៣៧ ភាគរយនៃជើងហោះហើរសរុបនៅក្នុងថ្ងៃច័ន្ទនេះ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ CNA