ប្លែកណាស់! ស្ដ្រីម្នាក់ប្រាប់ព្រះសង្ឃដែលជាកូន ឲ្យរៀបចំពិធីបុណ្យសពបែបតុក្កតា Mickey Mouse ពេលដឹងការពិត រំជួលចិត្ត…
សីហា
-

ថៃ៖ ព្រះសង្ឃដែលជាកូនប្រុសបានរៀបចំធ្វើពិធីបុណ្យសពជូនម្ដាយខ្លួន ដោយបានទិញមឈូសមួយសម្រាប់ធ្វើការបូជាសពជូនម្ដាយ ដោយមឈូសនោះត្រូវបានគេតុបតែងទៅជារូបគំនូរជីវចល រូបតុក្កតា Mickey Mouse ដែលជារូបគំនូរជីវចលដ៏ល្បី ដែលជាចំណង់ចំណូលចិត្ដរបស់ម្ដាយខ្លួន ព្រមជាមួយនឹងការតុបតែងលំអដ៏ទៃទៀត មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២១ បុណ្យសពត្រូវប្រារព្វធ្វើនៅទីធ្លាពហុវចនៈភូរាមហ្លួង វត្តចុងលួងស្រុកមឿង ខេត្តរ៉ាចាបូរី ដែលពិធីបុណ្យសពត្រូវបានតុបតែងលំអដោយផ្កាស្រស់និងផ្កាស្ងួត ព្រមជាមួយរូបភាពសត្វជាច្រើន ប្រៀបដូចទៅភាពយន្ដតុក្កកាគំនូរជីវចលពិតៗ។

ម្ដាយរបស់ព្រះសង្ឃមួយអង្គនោះដែលបានចែកឋាន មានឈ្មោះថា ធីតារ៉ាតភីស៊្រីរី អាយុ ៥០ ឆ្នាំដែលធ្លាក់ខ្លួនឈឺនិងស្លាប់ដោយសារជំងឺខ្សោយតំរងនោមកាលពីថ្ងៃទី ២៧ ឧសភាកន្លងទៅ ដែលពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ភ្ញៀវដែលបានចូលរួមនៃពិធីបុណ្យសពមួយនោះ។

ដោយមឈូសនៅក្នុងពិធីបុណ្យសពត្រូវបានតុបតែងដោយមានរូបតុក្កតា Mickey Mouse ព្រមទាំងនៅពីខាងមុខមឈូសក៏មានការតុបតែងបែបទិដ្ឋភាពជាគុម្ពោតព្រៃអមជាមួយនឹងផ្កាចម្រុះពណ៌ស្កេកស្កះ ដែលគេសង្កេតមើលឃើញថាពិធីបុណ្យសពនោះមិនដូចជាការកាន់ទុក្ខនោះឡើយ តែបែរជាបែបបរិយាកាសមួយប្លែកទៅវិញ។

ព្រះសង្ឃព្រះនាម Phra Peerapat Luangwong-ngam អាយុ ២៥ ឆ្នាំត្រូវជាកូនប្រុសដែលបានរៀបចំពីធីបុណ្យសព បង្ហាញប្រាប់ថាម្ដាយរបស់គាត់ចូលចិត្តតុក្កតា Mickey Mouse ខ្លាំងណាស់ ដោយវាជាការសំណូមពររបស់អ្នកម្ដាយរបស់ព្រះអង្គមុនពេលដែលគាត់បានចែកឋានទៅ ដើម្បីឲ្យគាត់សប្បាយចិត្ដ។ ដោយពិធីបុណ្យសពត្រូវប្រារព្ធក្នុងរយះពេលបីថ្ងៃចាប់តាំងពីថ្ងៃទី២៧ខែឧសភា រហូតដល់ថ្ងៃទី៣០ខែឧសភា ក្នុងនោះព្រះសង្ឃក៏មាននូវការចែកជាអំណោយទៅដល់ពុទ្ធបរិស័ទ្ធដែលបានចូលរួមនូវអាល់កុល និងរបាំងម៉ាស់ដែលមានរូបតុក្កតា Mickey Mouse ផងដែរ។

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ newsdirectory3