ប្រទេសវែល៖ កុមារីអាយុ ៨ ឆ្នាំត្រូវបានខ្យល់រុញច្រានបក់ឆ្ងាយពីឆ្នេរសមុទ្រប្រហែលកន្លះម៉ាយល៍នៅឯឆ្នេរសមុទ្រនៅក្នុងទីក្រុងRhyl, ប្រទេសវែល ។ ក្មេងស្រីរូបនោះបានទៅលេងឆ្នេរសមុទ្រជាមួយគ្រួសាររបស់នាង ក្រោយពីសមាជិកគ្រួសារបានដាក់នាងនៅលើពោងអណ្ដែត នឹងបានចងពោងនោះជាប់ជាមួយខែ្សពួរនៅក្បែរនឹងមាត់ឆ្នេរ។ ប៉ុន្ដែខ្សែពួរនោះបានរបូត ធ្វើឲ្យពោងនោះរសាត់ខ្ទាតឆ្ងាយព្រមទាំងរូបនាងចាកចេញឆ្ងាយពីច្រាំងនៃឆ្នេរសមុទ្រនោះ។
គ្រួសាររបស់នាងបានពន្យល់ថាពោងនោះត្រូវបានភ្ជាប់ទៅនឹងខ្សែពួរមាត់ឆ្នេរ ប៉ុន្តែពួកគេបានស្រាយខ្សែនោះចេញ ត្រឹមក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយវាបានរសាត់ទៅឆ្ងាយ ទើបធ្វើឲ្យក្រុមគ្រួសារក្មេងស្រីរូបនោះ ស្វែងរកជំនួយពីក្រុមសង្គ្រោះបន្ទាន់យ៉ាងប្រញាប់ប្រញាល់។
លោក Paul Frost មន្រ្តីសារព័ត៌មាននៅស្ថានីយ៍នៅក្នងទីក្រុង Rhyl បាននិយាយថា “ នាវិកនៅឆ្ងាយតែ ២ នាទីប៉ុណ្ណោះនៅពេលនៃការហៅអាសន្ន” ។ "ក្មេងស្រីរូបនោះពិតជាសំណាងណាស់ដោយត្រូវបានក្រុមនាវិកស្ថិតនៅក្នុងតំបន់នោះជួយសង្គ្រោះរូបនាងទាន់ពេលវេលា ដោយការប្រើនូវកាណូតល្បឿនលឿន" និងបានបញ្ចូនក្មេងស្រីនោះទៅកាន់ឪពុកម្ដាយរបស់នាងវិញ ។
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖The SUN
សូមទស្សនាវីដេអូខាងក្រោម៖