កូរ៉េខាងត្បូង៖ តារាYoutuber ស្រីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះLee Jung-joo ដែលមានឈ្មោះហៅក្រៅថាDawn Lee បានបាត់បង់ជីវិតដោយជំងឺមហារីកកាលពីថ្ងៃអាទិត្យ នៅអាយុ៣០ឆ្នាំ។
ទីភ្នាក់ងាររបស់នាង ដែលមានឈ្មោះថា Ice Creative បានចេញសេចក្ដីប្រកាសពីការ ស្លា ប់ របស់នាងនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដោយបានលើកឡើងថា វាពិតជាពិបាកនៅក្នុងការទទួលយកមែនទែន បេះដូងរបស់ខ្ញុំលោតស្ទើរចេញមកក្រៅក្រោយពីបានឮដំណឹងថាមិត្ដសម្លាញ់របស់ខ្ញុំ Dawn Lee បានបាត់បង់ជីវិត នាងគឺជាមិត្ដភិក្ដដ៏ល្អនៅក្នុងពិភពលោកមួយនេះ យើងនឹងចងចាំនូវវីរភាពដ៏ក្លាហានរបស់នាងក្នុងការប្រយុ ទ្ធ ប្រឆាំងជាមួយនឹងជម្ងឺមហារីកនេះ។
តារាYoutuber ដ៏ល្បីនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកូនកណ្តុរដែលជាប្រភេទជំងឺមហារីកឈាមកាលពីខែកុម្ភៈឆ្នាំ ២០១៩ ហើយក្រោយមកនាងបានប្រកាសជាសាធារណៈថាមហារីកនេះស្ថិតក្នុងដំណាក់កាលចុងក្រោយ។ ប៉ុន្តែនាងនៅតែមានស្នាមញញឹមមិនចុះចាញ់ ក្នុងការប្តេជ្ញាចិត្ដប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺនេះនិងបានចែករំលែកពីជំងឺមហារីកនេះនៅលើប៉ុស្តិ៍យូធូបរបស់នាងផងដែរ។
Lee គឺជាតារា Youtuber ផ្នែកខាងថតការតុបតែងមុខនិងការបង្រៀនស្ទីលសក់ដ៏មានប្រជាប្រិយភាពនៅក្នុងវីដេអូ ដោយនាងបានចែករំលែកជីវិតប្រចាំថ្ងៃរបស់នាង ជាមួយនឹងអ្នកតាមដានរបស់នាងជាង ៦៤ ម៉ឺននាក់។
នាងក៏ធ្លាប់ត្រូវបានឡើងទៅសម្ភាសន៍នៅលើទូរទស្សន៍ប៉ុស្ដិ៍ SBរបស់កូរ៉េ ក្នុងការរៀបរាប់នឹងបង្ហាញពីមហារីកដំណាក់កាលទី៤ ដោយបានរៀបរាប់ថា នាងមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់នៅត្រង់ក្លៀក ទ្រូង និងដៃ ក្រោយពីពិនិត្យត្រូវបានរកឃើញថានាងកំពុងតែកើតនូវជំងឺមហារីក។ ក្នុងការព្យាបាលជំងឺមួយនេះនាងត្រូវព្យាបាលដោយការប្រើគីមី និងតម្រូវឲ្យនាងកោរសក់។ នៅក្នុងការពិនិត្យនិងក្នុងការព្យាបាលបានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងទៅដល់ផ្លូវចិត្ដរបស់នាង ប៉ុន្ដែទោះជាយ៉ាងណាក៏មានការផ្ដល់កម្លាំងចិត្ដពីមិត្ដប្រុសនិងក្រុមគ្រួសារមកដល់រូបនាង។
ពិធីបុណ្យសពរបស់តារាស្រីបនេះរូកំពុងត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តសាមសុងក្នុងសង្កាត់អ៊ីលវ៉ុនដុង ទីក្រុងសេអ៊ូល។
សម្រួលអត្ថបទដោយ៖ SOPHEA