កាន់តែអាណិត ! នេះជាប្រវត្តិក្មេងប្រុសធាក់កង់ដឹកជញ្ចូនអីវ៉ាន់អោយភ្ញៀវ ពិតជាកំសត់ខ្លាំងណាស់…
ស៊ីហៀង
-

បរទេស ៖ ថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានរូបថតរបស់ក្មេងប្រុសកំសត់ម្នាក់ត្រូវបានម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Mohamad Zaidan Abdul Rahim  បានយកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រូបថតក្មេងប្រុសម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើនកំពុងតែមអារម្មណ៍រំជួលចិត្តគ្រប់គ្នា​ព្រោះតែអាណិតក្មេងប្រុសម្នាក់នេះខ្លាំងពេក ។ 

យ៉ាងណាមិញដោយសាររូបនេះល្បីខ្លាំង តែយើងនៅមិនទាន់ដឹងពិតប្រាកដពីប្រវត្តិក្មេងម្នាក់នេះ ឥឡូវសូឡាសូមយករឿងក្មេងនេះមកបញ្ជាក់: រូបក្មេងនេះត្រូវបានផុសដោយម្នាក់គណនី Facebook ឈ្មោះ Mohamad Zaidan Abdul Rahim គាត់បាននិយាយថា នេះជាជីវិតក្មេងប្រុសពិត អាយុ 19 ឆ្នាំ នៅថ្ងៃ Lockdown ដំបូងនៅកូតាបាហរ ប្រទេសម៉ាឡេស៊ី ក្មេងប្រុសម្នាក់នេះបានខំដឹកជញ្ចូនអីវ៉ាន់អោយភ្ញៀវយ៉ាងនឿយហត់ ដើម្បីយកប្រាក់ចិញ្ចឹមខ្លួនឯង  ឪពុកម្តាយ។

 ក្មេងប្រុសនេះអាយុ 19 ឆ្នាំ រស់នៅរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី ជាក្មេងល្អ ឧស្សាហ៍ មិនរាថយភាពនឿយហត់។ មិនថាអ្នកកើតមកក្រលំបាកបុ៉ណ្ណោះ ផ្លូវមួយដែលជួយអ្នកបាននោះ គឺការ តស៊ូ  អំណត់អត់ធន់ ឧស្សាហ៍ព្យាយាម៕ ប្រភព៖ Sola Sale