សាន់ហ្វ្រង់ស៊្រីកូ ៖ក្រុមហ្វេសប៊ុកកាលពីថ្ងៃសុក្របានហាមឃាត់ដោយបានបិទគណនីអាខោនរបស់អតីតប្រធានាធិបតីអាមេរិកដូណាល់ត្រាំរយៈពេល ២ ឆ្នាំដោយនិយាយថាលោកសមនឹងទទួលការដាក់ទណ្ឌកម្មជាអតិបរមាចំពោះការបំពានច្បាប់វេទិកាទៅលើការវាយប្រហារដ៏សាហាវមួយដោយក្រុមអ្នកគាំទ្ររបស់លោកលើសេតវិមាននៅក្នុងទីក្រុងកាលពីថ្ងៃទី ៦ ខែមករា។ ការដាក់ទណ្ឌកម្មលោក Trump នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ៧ ខែមករា ដោយដកនូវគណនីរបស់លោកចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សដ៏ធំមួយនេះ។
លោក Nick Clegg អនុប្រធានទទួលបន្ទុកកិច្ចការពិភពលោករបស់ក្រុមហ៊ុន ហ្វេសប៊ុកបាននិយាយថា“ ភាពធ្ងន់ធ្ងរនៃកាលៈទេសៈនាំឱ្យឈានទៅដល់ផ្អាកគណនីរបស់លោក Trump វាគឺបណ្ដាលមកពីសកម្មភាពរបស់លោកត្រាំដែលបានបង្កើតឡើង ដោយបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់ក្រុមហ៊ុនរបស់យើង ដែលលោកសមនឹងទទួលបានការពិន័យដែលមានភាពដ៏តឹងតែងមួយនេះនៅក្រោមពិធីសារនៃការអនុវត្តច្បាប់ថ្មីរបស់ហ្វេសប៊ុក” ។
ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់ខ្លួនហ្វេសប៊ុកក៏បាននិយាយដែរថាខ្លួននឹងមិនផ្តល់អភ័យឯកសិទ្ធិដល់អ្នកនយោបាយទៀតទេចំពោះខ្លឹមសារដែលបោកបញ្ឆោតឬរំលោភបំពានដោយផ្អែកលើការអត្ថាធិប្បាយរបស់ពួកគេ។
លោក Clegg បានបន្ថែមថា នៅចុងបញ្ចប់នៃការហាមឃាត់រយៈពេល ២ ឆ្នាំរបស់លោក Trump ហ្វេសប៊ុក នឹងកោះហៅអ្នកជំនាញដើម្បីវាយត ម្លៃថាតើសកម្មភាពរបស់លោកនៅលើវេទិកានៅតែធ្វើការគំរា មកំ ហែ ងដល់សុវត្ថិភាពសាធារណៈឬយ៉ាងណា?
លោក Clegg មានប្រសាសន៍ថា“ ប្រសិនបើយើងកំណត់ថានៅតែមានហានិភ័យធ្ ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈយើងនឹងធ្វើការពង្រីកនៃការ រឹតបន្តឹងសម្រាប់រយៈពេលដែលបានកំណត់ហើយបន្តវាយតម្លៃឡើងវិញរហូតទាល់តែហានិភ័យនោះបានថយចុះ” ។ ជាងនេះផងដែរបើយើងនៅតែរកឃើញថាវានៅតែមានហានិភ័យ នោះគណនីរបស់លោកត្រាំនឹងត្រូវបិទជារៀងរហូត៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ BangkokPost