ថៃ៖ នៅថ្ងៃទី០២ខែមិថុនា គណនីហ្វេសប៊ុកមួយមានឈ្មោះថា Samruay Yodfa In បានបង្ហោះរឿងដែលមិនគួរឲ្យជឿមួយថា មានបុរសម្នាក់ត្រូវបានឡា ន បុ ក ដា ច់ដៃជើង ដោយក្បា លមិនដឹងជាត្រូ វខ្ទា តទៅកន្លែងណារកមិនឃើញនោះឡើយ នៅ ផ្លូវ សាតុក ក្នុងតំបន់ ណង ហ័រ គែន ស្រុក ខន ដុង ដោយសភាពសពមានភាពរញ៉េរញ៉ៃមែនទែន។ មានបុរសជាឪពុកម្នាក់បានបាត់កូនប្រុសរបស់ខ្លួនរយះ៣ថ្ងៃមកហើយ ដោយសារតែកូនរបស់គាត់ជាមនុស្សញៀនស្រា និងដើរបាត់ៗពីផ្ទះ ទើបធ្វើឲ្យបុរសដែលជាឪពុកនោះមានការព្រួយបារម្ភជាខ្លាំងក៏បានសម្រេចចិត្ដមកមើលដោយឃើញមានស្នាមសាក់នៅលើដៃផង ក៏សម្គាល់ថាពិតជាកូនប្រុសរបស់ខ្លួនដែលបានបាត់ពីផ្ទះពិតប្រាកដមែន ។
បុរសឈ្មោះ សាំង សៃវ៉ាន់ អាយុ ៣៨ ឆ្នាំម្នាក់មកពីស្រុកខនដុង ខេត្តបូរីរ៉ាម បានបាត់ខ្លួនពីផ្ទះរបស់គាត់អស់រយៈពេល ៣ ថ្ងៃ។ នៅពេលដែលក្រុមគ្រួសារក្រោយពីឮថាមានបុរសម្នាក់ត្រូវបានគេបុកឲ្យស្លាប់ ក្រុមគ្រួសាររបស់គាត់ប្រញាប់ប្រញាល់មកពិនិត្យយ៉ាងលឿនថា បុរសដែលត្រូវបានគេបុកស្លាប់នោះជាកូនរបស់ខ្លួនឬមិនមែន។ ដោយឪពុកបានទៅមើលសាកសពនៅកន្លែងកើតហេតុបានឃើញស្នាមសាក់នៅលើដៃគិតថាកូនប្រុសរបស់គាត់ ក៏បានឱ្យអ្នកជួយសង្គ្រោះនាំយកសពត្រឡប់ទៅផ្ទះបុណ្យសពវិញ
ដោយសាច់ញាតិនាំគ្នាទ្រហ៊ោយំជាខ្លាំង នៅពេលធ្វើពិធីបុណ្យសព ស្រាប់តែភ្លាមៗនោះលេចចេញបុរសម្នាក់ដែលសាច់ញាតិគិតថាស្លាប់ បានបើកម៉ូតូដឹកស្មៅត្រឡប់មកផ្ទះវិញ នឹងបានសួរទៅក្រុមគ្រួសារថា “តើខ្ញុំស្លាប់មែន?” ស្រាប់តែសមាជិកគ្រួសារទាំងមូលរួមទាំងអាចារ្យ ព្រះសង្ឃនាំគ្នាស្រឡាំងកាំង រកថ្លែងអ្វីពុំកើតក្រោយពីឃើញសភាពការណ៍ដូច្នេះ ក្រោយពីនាំគ្នាឈរមើលមួយសន្ទុះក៏បានសួរថា ប្រសិនបើលោកសាំង សៃវ៉ាន់ មិនស្លាប់ តើសាកសពនៅក្នុងមឈូស គឺជានរណា? ។
ដោយសាកសពនៅក្នុងមឈូសមិនមែនជាសាច់ញាតិរបស់ខ្លួន ពួកគេក៏ខលហៅឡានពេទ្យឲ្យត្រលប់មកយកសាកសពនោះទៅមន្ទីរពេទ្យវិញ ។
បើយោងតាមអ្នករាយការណ៍បាននិយាយថាបុរសដែលបានស្លាប់នោះមានឈ្មោះថា សាំរួយ យុទ្ធហ្វាអ៊ីន គឺជាអ្នកភូមិសាដ សង្កាត់ខែន ដុង ខេត្ដបូរីរ៉ាម ដែលជាអ្នកស្រុកនៅស្រុកមួយទៀត ដោយពេលនេះសាច់ញាតិបានមកយកសាកសពពីខាងមន្ទីរពេទ្យទៅធ្វើពិធីបុណ្យបូជាផងដែរ៕