គួរឲ្យញាក់សាច់ណាស់ ! ស្រ្ដីជនជាតិអង់គ្លេសម្នាក់ហ៊ានប្រថុយជីវិយប្រយុទ្ធជាមួយសត្វក្រពើយក្ស ដើម្បីដណ្តើមយក…
ស៊ីហៀង
-

បរទេស៖ កូនភ្លោះអាយុ ២៨ ឆ្នាំពីរនាក់ កំពុងតែចុះទៅក្នុងទឹកនៅក្នុងបឹងមួយកន្លែងនៅក្នុងជម្រកអភិរក្សសត្វព្រៃនៅក្នុងប្រទេសម៉ិកស៊ិក ពេលនោះដែរនាង Melissa ត្រូវបានអូសចូលទៅក្នុងទឹកដោយសត្វល្មូន។

អ្នកស្រីម្នាក់ឈ្មោះ Hana ប្រាប់វិទ្យុ 1 Newsbeat ពួកគេបានធ្វើដំណើរដោយស្ម័គ្រចិត្តនិងធ្វើការនៅក្នុងទីជម្រកសត្វព្រៃ ដោយបងប្អូនស្រីភ្លោះទាំងពីរនេះមកពី ការិយាល័យសេវាកម្មសត្វព្រៃ Berkshire ដោយពួកគេកំពុងតែស្ថិតនៅក្នុងបឹងមួយក្បែរក្រុង Puerto Escondido កាលពីថ្ងៃអាទិត្យនៅពេលដែលកំពុងបំពេញបេសកម្ម ស្រាប់តែពួកនាងត្រូវបានវាយប្រហារដោយសត្វក្រពើមួយក្បាលបានអូសនាង Malissa ចូលទៅក្នុងទឹកបឹង។

បងប្អូនស្រីទាំងពីរនាក់ដែលមកពី Berkshire ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសម៉ិចស៊ិកូហើយបច្ចុប្បន្ននាង Melissa កំពុងសន្លប់ដោយសារការរងនូវរបួសនៅក្នុងការ  វា  យ  ប្រ  ហា  រ  យ៉ាងដំណំពីសត្វក្រពើមួយក្បាលនោះ ។

ខណៈពេលដែលពួកគេកំពុងហែលទឹកស្រាប់តែពេលនោះ Melissa បានបាត់ខ្លួន ចូលទៅក្នុងទឹកបាត់ ទើបធ្វើឲ្យនាង Georgia ព្យាយាមជ្រមុជទឹកស្វែងរកប្អូនស្រីរបស់ខ្លួនទាំងការភិតភ័យស្លន់ស្លោ។ ដោយនាងបានឃើញសត្វក្រពើកំពុងតែព្យាយាមអូសនាង Malissa ចូលទៅក្រោមផ្ទៃទឹក។

អ្នកស្រី Hana អាយុ ៣៣ ឆ្នាំ បាននិយាយថា៖ «ក្រោយពី Georgia បានរកឃើញ Malissa ដោយនាងសន្លប់មិនដឹងខ្លួននោះឡើយ នឹងបានចាប់ទាញនាងមកលើទូកវិញ។ ខណះពេលដែល Georgia ចាប់ផ្ដើមទាញនាង Malissa សត្វក្រពើនោះនៅតែហែលតម្រង់មករកពួកគេទើប ធ្វើឲ្យអ្នកស្រីយកច្រវាទូកនោះ មកសំពងទៅលើសត្វក្រពើនោះតែម្ដង ដោយនិយាយថា មកដល់ដំណាក់កាលនេះយើងត្រូវតែប្រយុទ្ធជាមួយវា ។

ដោយសត្វក្រពើនោះត្រូវបានគេចាប់យកទៅឃុំក្នុងរូងមួយកន្លែងទៀតនៅក្នុងតំបន់អភិរក្សសត្វព្រៃ រីឯ Georgia និង Malissa កំពុងតែសម្រាកព្យបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ បើយោងតាមសម្ដីវេជ្ជបណ្ឌិតបាននិយាយថា ស្ថានភាពរបស់Malissa គឺរងនូវរបួសខ្លាំងពេករហូតដល់គាត់មិនអាចធ្វើការបកស្រាយ ថានាងអាចមានសង្ឃឹមឬអត់។

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖BBC