បងស្រីស្វាមីទទួលមរណភាពដោយកូវិដ-១៩ បានត្រឹមឈរមើលពេទ្យបញ្ជូនសពទៅបូជា និងនៅពេលពេទ្យត្រលប់មកវិញសួរថាយកសពប្តីខ្ញុំទៅបូជាឯណា? នៅព្រឹកថ្ងៃទី ១៥ កក្កដា ២០២១ ប្តីរបស់បងស្រី (មិនស្គាល់ឈ្មោះ) បានស្លាប់ដោយសាកូវីត-១៩ បញ្ជូនទៅបូជានៅវត្តត្រមូង រីឯប្រពន្ធ និងកូនតូចក៏កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមេមត់ ចំណែកឯកូនស្រីពីរនាក់ទៀតធ្វេីចត្តាឡីស័កនៅផ្ទះ ភូមិច្រកត្រាវ ឃុំមេមត់។
សពស្វាមីត្រូវពេទ្យបានយកទៅបូជា គាត់អង្គុយចាំមេីលឡានពេទ្យត្រលប់មកវិញ ពេលគាត់ឃេីញឡានពេទ្យមកដល់គាត់ក៏ដេីរទៅជិតឡានពេទ្យហេីយសួរពេទ្យ លោកគ្រូខ្ញុំសុំសួរតិច ថាប្តីខ្ញុំយកទៅបូជានៅឯណាដែរ ពេទ្យប្រាប់រួចគាត់ក៏ដេីរចូរក្នុងបន្ទប់វិញ។
ចំណែកឯកូនស្រីពីរនាក់ទៀតដែរនៅផ្ទះបានតេមករកម្តាយប្រាប់ថាខ្លាច ហេីយក៏នឹកម៉ែចង់អោយម៉ែមកផ្ទះវិញ ។ គាត់បានប្រាប់កូនគាត់ថាម៉ែជិតទៅវិញហេីយ ម៉ែប្រឹងលេបថ្នាំអោយជា ពេលម៉ែទៅផ្ទះវិញម៉ែធ្វេីម្ហូបឆ្ងាញ់ៗអោយកូនញ៉ាំ ។ កូននៅផ្ទះណាកូន ចាំម៉ែ កូនកុំរករឿងនាំអោយម៉ែបាក់ទឹកចិត្ត ខ្លាចស្លាប់ដូចពុកឯង ម៉ែត្រូវរឹងមាំរកសុីចិញ្ចឹមកូន ។
អាណិតគាត់ណាស់ បងប្អូនបេីចង់ជួយដល់គាត់អាចផ្តល់ជំនួយតាមរយះមន្ទីពេទ្យស្រុកមេមត់បាន
(ខ្ញុំឃេីញនឹងលឺផ្ទាល់ព្រោះខ្ញុំសម្រាកនៅបន្ទប់ជាមួយគាត់) ៕
ប្រភព ៖ ផល្លីឌី ស៊្រុន