រំភើពជំនួស ! លោកគ្រូ អេភូថង ទទួលបានថវិកាចំនួន ២,០០០ ដុល្លារ ពីសំណាក់…
-

ភ្នំពេញ ៖ បើនិយាយពីស្តេចប្រដាល់ អេភូថង ជឿថាប្រិយមិត្តក្មេងចាស់ច្បាស់ជាបានស្គាល់ជាមិនខាន លោកគ្រូ អេភូថង កាលពីកន្លងទៅលោកគ្រូគឺជាអ្នកប្រដាល់ជើងខ្លាំងម្នាក់លំដាប់ប្រទេសកម្ពុជា ដែលមិនងាយមានដៃគូប្រគួតណាយកឈ្នះលោកគ្រូបានដោយងាយនោះទេ ដោយសារតែលោកគ្រូខ្លាំងបែបនេះហើយ ទើបគេចាត់ទុកលោកគ្រូ អេ ជាស្តេចប្រដាល់គុណខ្មែរផងដែរ ។ 

យ៉ាងណាមិញថ្មីៗនេះលោកគ្រូ អេ ត្រូវបានគេដឹងថាលោកគ្រូកំពុងតែឆ្លងជំងឺកូវីដ១៩ ហើយពេលនេះលោកគ្រូក៏កំពុងតែទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញកម្ពុជាផងដែរ ស្ថានភាពរបស់លោកគ្រូ អេ នៅពេលនេះគឺបានធូស្រាលបន្តិចហើយ លោកគ្រូអាចនៅដោយគ្មានប្រដាប់ជំនួយដង្ហើមបានដូចអ្នកជំងឺកម្រិតស្រាលផ្សេងៗទៀត ។ 

ជាមួយគ្នានេះដែរដោយសារតែឃើញលោកគ្រូ អេ គួរឲ្យអាណិតខ្លាំងពេក ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡា សរុបមានថវិកាចំនួន ២,០០០ដុល្លារ ដើម្បីសម្រាលទុក្ខលំបាក ស្របពេលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយផ្សេងៗផងដែរ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ ៖