នារីពីរនាក់សុខចិត្តរៀបការរួមគ្នា សន្យាមិនឈ្លោះប្រកែកគ្នា ដោយសារតែប្តីស្អាត និងគួរឲ្យស្រលាញ់ ចំនែកខាងប្រុសក៏តបវិញថា…
សីហា
-

បរទេស៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបាននារីស្រស់ស្អាតពីរនាក់យល់ព្រមរៀបការជាមួយលោកក្នុងពេលតែមួយជាមួយគ្នាតែម្ដង។ ដើម្បីរក្សាទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រលាញ់បុរសនោះក៏សម្រេចចិត្តរៀបការជាមួយនារីទាំងពីរ ដោយមិនចង់ធ្វើឲ្យនារីណាម្នាក់ដែលខ្លួនស្រលាញ់មានការឈឺចាប់នោះឡើយ។

នៅថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០១៩ គេហទំព័រញូវយ៉កប៉ុស្តិ៍បានរាយការណ៍ថាពិធីមង្គលការរបស់កូនកំលោះ ១ និងកូនក្រមុំ ២ នាក់បានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាពហុពន្ធភាព (ការដែលប្ដីអាចមានប្រពន្ធលើសពីមួយ) មិនមែនជារឿងចម្លែកនៅក្នុងសហគមន៍មូស្លីម មួយនេះក៏ដោយ។ ប៉ុន្តែយោងតាមច្បាប់ឥណ្ឌូនេស៊ីស្វាមីអាចមានប្រពន្ធបន្ថែមបានលុះត្រាតែមានការអនុញ្ញាតពីប្រពន្ធទីមួយរបស់គាត់ជាមុនសិន។

រូបភាព និងវីដេអូកូនកំលោះរៀបការជាមួយកូនក្រមុំពីរនាក់ដែលម្នាក់ស្ថិតនៅខាងស្លាបឆ្វេងនិងម្នាក់ទៀតស្ថិតនៅខាងស្លាបស្តាំ។ ត្រូវាបានគេចែកចាយពាសពេញបណ្តាញសង្គមអ៊ីនធើណេតរបស់ប្រទេសឥណ្ឌូនេស៊ី ដោយមានអ្នកទស្សនាជាង ១.១ លានដង បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គេសុខចិត្តរៀបការបែបនេះ ដោយសារតែគាត់ស្អាត និងមានចំណេះដឹង ទើបព្រមរស់នៅជាមួយគ្នា។

ទោះយ៉ាងណាក៏ដោយគេបានរកឃើញថាកូនកំលោះមានទឹកមុខធម្មតា។ គាត់ត្រូវនិយាយការអធិស្ឋានពីរដងនៅក្នុងពិធីនេះដើម្បីធ្វើឱ្យវាត្រឹមត្រូវទៅតាមសាសនានិងតាមគន្លងធម៌ដើម្បីកុំឲ្យខ្លួនធ្វើមិនសមរម្យដោយប្រការណាមួយដែលប្រាស់ជាការចាករបស់សានាមូស្លីម។ បន្ទាប់ពីពិធីបានបញ្ចប់កូនកំលោះក៏បានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ បេះដូងខ្ញុំមិនអាចទ្រាំនឹងឃើញពួកគេទាំងពីរឈឺចាប់ទេ ដូច្នេះខ្ញុំសម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរនាក់ជាប្រពន្ធតែម្ដង”៕

សម្រួលអត្ថបទដោយ៖PHEA

ប្រភព៖kapook