ភ្នំពេញ ៖ ប្រិយមិត្តខ្លះបានជ្រាបហើយថា កាលពីថ្ងៃថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានមានហេតុការណ៍ អ គ្គិ ភ័ យ ឆា ប ឆេះយ៉ាងសន្ធោសន្ធីនៅចំណតរថយន្តមួយកន្លែងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ហេតុការណ៍នេះបានកើតឡើងនៅ នាវេលាម៉ោង ៣ និង៥០ នាទីរសៀល ស្ថិតនៅទីតាំងចំណតរថយន្ត ដែលស្ថិតនៅគល់ស្ពានជ្រោយចង្វារខាងកើត ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក ព្រហ្ម យ៉ន បានឲ្យដឹងថា ករណី- អ- គ្គិ- ភ័- យ-ឆេ : ឃ្លាំ ងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១នេះ ដោយនៅក្នុងហេតុការណ៍មួយនេះ បានបណ្តាលឲ្យមនុស្សម្នាក់បាន ស្លា ប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវ អ -គ្គិ -ភ័ -យ បំ - ផ្លា- ញ សរុបគិតជាទឹកប្រាក់ ១,៥លានដុល្លារ។
លោកវរសេនីយ៍ឯក នាយការិយាល័យបង្ការព-ន្ល-ត់-អ-គ្គិ-ភ័-យ បានបន្តថា ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះ លឹម ចន្ធរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អតីតបុគ្គលិក ក្រុមហ៊ុន «វិរៈប៊ុនថាំ» ដែលមានស្រុកកំណើតនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត បានស្លា ប់ គឺបណ្តាលមកពីការឆ្លង ច រន្តិអ គ្គិ ស នី។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្នុងហេតុការណ៍នេះ មិនបណ្តលឱ្យឆេៈ-រា ល-ដា - ល-ដ -ល់-ផ្ទះអ្នកជិតខាងឡើយ ហើយសម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន៕ រូបភាពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ