ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង៨.៣០នាទីព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២១ មានករណីបុរសម្នាក់ជិះរថយន្តហាយឡេនឌ័រមួយគ្រឿងបើកចុះដើម្បីឆ្លងទៅត្រើយម្ខាងទៀត ប៉ុន្តែខណៈកំពុងបើកចុះដល់លើទូក ហើយក៏បានបើកហួសធ្លាក់ចូលក្នុងទន្លេតែសំណាងល្អពុំបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ហេតុការណ៍នេះកើតឡើងនេះ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្កាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ សាម សុវត្ថិ ហៅប្លោក ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ បានបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-1302 មានអ្នករួមដំណើរចំនួន៣នាក់។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សាម សុវត្ថិ ហៅប្លោក បានបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-1302មានអ្នករួមដំណើរចំនួន០៣នាក់ បានបើកចុះទូកដខណៈបើកមកដល់លើទូកក៏ជ្រុលធ្លាក់ពីទូកលិចចូលទន្លេបាសាក់តែម្ដង តែសំណាងល្អដោយមានអ្នកបើកទូកដនិងប្រជាពលរដ្ឋជួយទាន់ពេលវេលាទើបមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ ។
តាមការសន្និដ្ឋានករណីនេះបង្កឡើងដោយសារអ្នកបើកបររថយន្ត ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យរថយន្តធ្លាក់ទៅក្នុងទឹកទន្លេបាសាក់បែបនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖