ភ្នំពេញ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ AEC News ដែលបានទៅចុះយកពត៌មានផ្ទាល់ នៅឯវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា National Polytechnic Instistute Cambodia ហៅកាត់ថា NPIC បានបង្ហាញនូវស្នាដៃថ្មីស្រឡាងរបស់យុវសិស្សនៃវិទ្យាស្ថាន NPIC ចំពោះសមិទ្ធផលរបស់របស់សិស្សានុសិស្ស ដែលពួកគេអាចមានសមត្ថភាពដ៏អស្ចារ្យនៅក្នុងការបង្កើតដ្រូន ដែលអាចឲ្យមនុស្សអង្គុយបញ្ជារដ្រូននោះហោះហើរបាន ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅបរិវេណសាលា។
AEC News ក៏បានបន្ថែមផងដែរថា ដ្រូនដែលអាចឲ្យមនុស្សបើកបាននោះមានប្រវែង ២,៥០ម៉ែត្រ ដែលអាចឲ្យមនុស្សអង្គុយបើកបានមួយនាក់ និងមានសមត្ថភាពអាចហោះហើរបានក្នុងរយះពេល១០នាទី។ ជាលទ្ធផលនៃការធ្វើការងារជាក្រុមនៃការផលិតដ្រូនមួយនេះមានការចូលរួមពីនិស្សិតមេកានិចនិងនិស្សិតអេឡិចត្រូនិក ដោយមាននិស្សិតអចិន្រ្តៃយ៍ពីរនាក់និងជំនួយការ ៤ នាក់ជួយធ្វើការផ្សារនិងរៀបចំខ្សែភ្លើង។ និស្សិតកម្ពុជាទាំងនោះនិយាយថាដ្រូនមួយនេះត្រូវ ចំណាយពេលមួយឆ្នាំនៅក្នុងការផលិត។
EAC បានសម្ភាសន៍និស្សិតពីររូបដែលជាអ្នកសម្របសម្រួលពិសោធន៍នៃការផលិតដ្រូនមួយនេះ។ ក្នុងនោះផងដែរនិស្សិតឈ្មោះ លន់វណ្ណសិទ្ធ និយាយថាដ្រូនមួយនេះវាមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ទោះយ៉ាងណាក៏ដោយដ្រូនមួយនេះនៅមានដែនកំណត់នៅឡើយ ដោយវាអាចផ្ទុកទម្ងន់មនុស្សគឺអតិបរមាបានត្រឹមតែ ៦០ គីឡូក្រាមតែប៉ុណ្ណោះ។ គាត់បានបន្ថែមថាពួកគេកំពុងធ្វើការសិក្សាពិសោធន៍នៃការផលិតដ្រូនមួយនេះបន្ថែមទៀត ដែលអាចឲ្យវាមានសមត្ថភាពអាចឲ្យមនុស្សបើកដែលអាចមានទម្ងន់លើសពី ៦០ គីឡូក្រាម។
និស្សិត ជ្រោយ សុធារ៉ា ដែលជានិស្សិតផ្នែកមេកានិចទូទៅនៃការច្នៃប្រឌិតរបស់ដ្រូនមួយនេះបានលើកឡើងថា នៅក្នុងដំណើរការនៃការផលិតមួយនេះ មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីសាស្ដ្រាចារ្យនៃវិទ្យាស្ថាន NPIC ដែលជារួមនៅក្នុងដំណើរការផលិតនេះពួកយើងមាន សាស្ដ្រាចារ្យពីររូបជាអ្នកជួយនិងគាំទ្រនូវគម្រោងផលិតដ្រូនមួយនេះ គីឺលោក សារិន សេរីវត្ថា និងលោក ហួរ សុខុន ដែលជាសាស្ដ្រាចារ្យ ផ្នែក វិស្វកម្មមេកានិច។
ជាងនេះផងដែរ សុធារ៉ា ពន្យល់ពីរបៀបដែលដ្រូនមួយនេះដំណើរការ" ម៉ាស៊ីនភ្លើងរបស់យើងៗធ្វើវាដោយម៉ូទ័រ។ យើងបែងចែកវាជាពីរផ្នែកគឺផ្នែកខាងលើនិងផ្នែកខាងក្រោម។ សម្រាប់ផ្នែកខាងលើវាដំណើរការតាមទ្រនិចនាឡិកាហើយផ្នែកខ្លះវាដំណើរការតាមការត្រួតពិនិត្យរបស់ទ្រនិចនាឡិកាផងដែរ។
សុធារ៉ា គាត់សង្ឃឹមថានាពេលអនាគតដ្រូនមួយនេះវាអាចត្រូវបានប្រើប្រាស់ដោយក្រុមអ្នកពន្លត់អគ្គីភ័យហើយប្រហែលជាថ្ងៃណាមួយយានយន្ដមួយនេះ ក៏អាចក្លាយជាយានសម្រាប់ដឹកអ្នកដំណើរដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដូចគ្នា។ ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ សឿ សុភា
ប្រភព៖ EAC NEWS