ដោយសារតែបញ្ហានៃការគាំងកម្មវិធី Facebook, what app, Instagram និងកម្មវិធីដ៏ទៃទៀតរបស់ក្រុមហ៊ុនFB កាលពីយប់ថ្ងៃច័ន្ទចាប់ពីម៉ោង១១ដល់ម៉ោង៦ព្រឹក បានធ្វើឲ្យលោក Mark Zuckerberg ខាតបង់លុយរហូតដល់ទៅ៦ពាន់លានដុល្លា និងបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនFB ធ្លាក់រហូតដល់៤,៩ភាគរយត្រឹមតែរយះពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ថែមពីនេះទៅទៀត ដោយចាប់ពីពាក់កណ្ដាលខែកញ្ញា មកទល់នឹងថ្ងៃចន្ទម្សិលមិញជាមួយនឹងបញ្ហានៃការគាំងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមធំៗរបស់ក្រុមហ៊ុនមួយនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនFB បន្ដធ្លាក់រហូតដល់១៥ភាគរយ។
ការខាតបង់ជាមួយនឹងការធ្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុនFB កាលពីម្សិលមិញថ្ងៃច័ន្ទ បានធ្វើឲ្យមានបញ្ហាប៉ះពាល់យ៉ាងខ្លាំងទៅដល់ទ្រព្យសម្បតិរបស់លោក Mark Zuckerberg នៅសល់ត្រឹមតែ១២១,៦ពាន់លានដុល្លា ដែលធ្វើឲ្យលោកធ្លាក់ពីមហាសេដ្ឋីលំដាប់ថ្នាក់ពាន់លានមកនៅត្រឹមលេខរៀងទី៥ ដែលចំណាត់ថ្នាក់លេខ៤របស់លោកបានធ្លាក់ទៅលើលោក Bill Gates ដែលមានទ្រព្យសម្បតិ១២៤ពាន់លានដុល្លា។
គេមិនទាន់នៅឡើយថាបញ្ហានៃការគាំងកម្មវីធីធំៗរបស់ក្រុមហ៊ុនFB នានារួមទាំង Whatapp, Instagram មកពីអ្វីនោះឡើយ ប៉ុន្ដែបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street ការគាំងមួយនេះមិនមែនមកពីកត្ដាបច្ចេកវិទ្យារបស់ក្រុមហ៊ុនFB តែមួយមុខនោះឡើយ ប៉ុន្ដែវាអាចទាក់ទងជាមួយនឹងការផ្លាស់ប្ដូរគោលនយោបាយរបស់ក្រុមហ៊ុនមួយនេះផងដែរ៕
សម្រួលអត្ថបទដោយ៖ 麒安
ប្រភព៖ Bloomberg
https://www.bloomberg.com/news/articles/2021-10-04/zuckerberg-loses-7-billion-in-hours-as-facebook-plunges?srnd=premium-asia