គួរឲ្យអាណិតណាស់! លោកយាយអាយុ ៧៤ ឆ្នាំ ដាក់ឲ្យនៅដាច់ដោយឡែក ដោយសារមានកូវិដ១៩ បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះលិចទឹក…
សីហា
-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៃ៖ នៅថ្ងៃទី ៨ ខែតុលាឆ្នាំ ៦៤ វេលាម៉ោង ៤ និង ៥០ នាទីរសៀល សេវាកម្មជួយសង្គ្រោះស្វាងអារីយ៉ូ ក្នុងស្រុក បានមេ បានជូនដំណឹងអំពីការស្លាប់ដោយមិនដឹងមូលហេតុរបស់លោកយាយចំណាស់អាយុ៧៤ឆ្នាំម្នាក់ នៅក្នុងទីតាំងផ្ទះលិចទឹកមួយកន្លែងនៅភូមិលេខ ៥ ឃុំ បានឃ្លូ ស្រុក បានមេ ខេត្ត លុបបូរី ។

នៅកន្លែងកើតហេតុគេឃើញផ្ទះរបស់លោកយាយរូបនោះជាផ្ទះឈើប្រណិតលើនិងថ្មក្រោម។ ដោយជាន់ផ្ទាល់ដីនៅក្នុងផ្ទះនោះត្រូវបានជន់លិចដោយទឹកជំនន់កម្ពស់ប្រហែល ៥០-៦០ សម ដោយនៅក្នុងផ្ទះនោះដែរ នៅកំលុងពេលអ្នកជួយសង្គ្រោះចូលទៅដល់គេ ក៏បានរកឃើញសាកសពរបស់លោកយាយចំណាស់រូបនោះនៅ ជាន់ខាងលើនៃផ្ទះ ក្នុងសភាពដេកផ្កាប់មុខ ពាក់អាវយឺតពណ៌ខៀវ និងស្លៀកសារ៉ុងព័ណ៌ត្នោតដោយមុខមាត់មានសភាពខ្មៅ និងមានពពុះហូរចេញពីច្រមុះនិងមាត់។

គេបានពិនិត្យឃើញថាលោកយាយអាយុ៧៤ឆ្នាំរូបនោះមានឈ្មោះថាលោកយាយឡាំឌួន ដែលត្រូវបានគេធ្វើការប៉ាន់ស្មាថាបានស្លាប់ប្រហែលជាង ១ ថ្ងៃមុន ជាងនេះផងដែរគេពុំបានរកឃើញស្លាកស្នាមរបួសនៅលើដងខ្លួនប្រាណរបស់គាត់នោះទេ។

នៅក្នុងការសាកសួរលោកស្រី អារីតាន់សំរិទ្ធអាយុ ៥៩ ឆ្នាំជាមន្រ្តីនៅមន្ទីរពេទ្យបង្អែកស្រុកបល្ល័ង្គបាននិយាយថាអ្នកស្លាប់គឺជាអ្នកដែលត្រូវបានដាក់ឲ្យដាច់ដោយឡែក ពីព្រោះលោកយាយគឺជាអ្នកដែលត្រូវបានគេសង្ស័យថាជាអ្នកជំងឺដែលឆ្លងនូវជំងឺកូវីដ១៩ដែលមានហានិភ័យខ្ពស់ ប៉ុន្ដែការធ្វើតេស្ដលើកទី១ បានបញ្ជាក់ថាលោកយាយរូបនោះអវិជ្ជមាន ហេតុដូច្នេះហើយទើបតម្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីធ្វើការ

តាមដាននូវសភាពជំងឺរបស់គាត់ ពីព្រោះតែសមាជិកនៅក្នុងគ្រួសាររបស់គាត់គឺជាអ្នកដែលបានឆ្លងជំងឺកូវីដ១៩ នៅក្នុងនោះរួមមានចៅ កូនប្រុសស្រីរបស់គាត់ផងដែរ ដែលកំពុងតែធ្វើការសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។

អត្ថបទដោយ៖麒安

ប្រភព៖ sanook