អីយ៉ា ! ក្នុងថ្ងៃខួបកំណើតរបស់កូនស្រី អ្នកនាង Love Riya តែងខ្លួនបែបនេះឃើញថា ស្អាតប្លែកភ្នែកខ្លាំងណាស់ ជាពិសេសអូនទែន ដូចក្រមុំអញ្ចឹង....
-

កម្សាន្ត ៖ ប្រិយមិត្តពិតជានបានស្គាល់រួចមកហើយពីអ្នកនាង Love Riya ដែលនាងគឺជាអ្នកលក់ផលិតផលនៅលើអនឡាញម្នាក់ដែលកំពុងតែទទួលបានភាពល្បីល្បាញនិងមានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់ខ្លួន ក្រៅពីភាពជោគជ័យនៅក្នុងមុខជំនួញនេះដែរអ្នកនាង Love Riya ត្រូវបានគេចាត់ទុកថាជានារីម្នាក់ដែលមានរូបសម្ផស្សស្រស់ស្អាតផងដែរ ។


 



យ៉ាងណាមិញថ្មីៗនេះគឺជាថ្ងៃខួបកំណើតកូនស្រីតែម្នាក់គត់របស់អ្នកនាង ហើយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញនាងបង្ហាញខ្លួននិងសម្រស់នៅក្នុងរ៉ូបពណ៍សរហើយកូនស្រីរបស់អ្នកនាង អូនទែន ក៏បានស្លៀករ៉ូបដូចម៉ាក់ៗរបស់ខ្លួនផងដែរ ។





ទន្ទឹមនិងនេះដែរនៅក្នុងថ្ងៃខួបកំណើតកូនស្រីរបស់ខ្លួន អ្នកនាង Love Riya ក៏បានជូនពរកូនស្រីរបស់ខ្លួននូវពាក្យសម្តីយ៉ាងដូច្នេះផងដែរ ៖« រីករាយថ្ងៃខួបកំណើតកូនស្រីម៉ាក់ Chheng Ariya Kelly ហៅ ទែនទែន ម៉ាក់ សូមជូនពរឲ្យកូនមានសុខភាពល្អ បញ្ញាឆ្លាតវាងវៃ ជូនពរពេលធំឡើងជោគជ័យគ្រប់ភារកិច្ចទាំងអស់ ជួបតែមនុស្សល្អ សំណាស់ល្អក្នុងជីវិត អ៊ុំពូមីងលោកតាលោកយាយមានពាក្យអីជូនពរអូនទែនខ្លះ» ៕