ប្រិយមិត្តមួយចំនួនប្រាកដជាដឹងហើយថា ជំងឺកូវិដ១៩នៅកម្ពុជាមិនទាន់ធូរស្បើយនោះទេ ដោយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល នៅបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៥នាក់, អ្នកជំងឺចំនួន៤៩៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៦,១៤០នាក់, អ្នកជាសះស្បើយសរុបចំនួន១១០,១៥៤នាក់, ស្លាប់សរុបចំនួន២,៦១០នាក់។
ចំណែកកាលពីពេលថ្មីៗនេះ អ្នកម្តាយឈ្មោះ Channimol KH បានចែករំលែកបទពិសោធន៍មួយដែលកំពុងតែកើតមានឡើងក្នុងគ្រួសាររបស់គាត់ នេះជាសារដែលគាត់បានសរសេររៀបរាប់ខាងក្រោម៖ ស្គាល់ហេីយជំងឺកូវិត មួយគ្រួសារ៦នាក់ឆ្លង៥នាក់។ រយៈពេលមួយខែជាងដែរគ្រួសារខ្ញុំបានឆ្លងម្តងម្នាក់ពីជំងឺមួយនេះ តែអ្វីដែរសំណាងពួកយេីងអាចឆ្លងផុតវាដោយជោគជ័យ។ ជំងឺនេះគឺឆ្លងលឿនខ្លាំងណាស់ ហេីយឆ្លងលឿនបំផុតបេីសិនជាម្នាក់នោះជាសមាជិកគ្រួសារ ព្រោះយេីងនិងមិនប្រយ័ត្នជាមួយសមាជិកគ្រួសារយេីងដូចអ្នកក្រៅទេ ព្យាយាមតាមដានអការៈខ្លួនឯងបេីសិនយេីងជាប់ពាក់ព័ន្ធនិងនៅអោយឆ្ងាយពីគ្រួសារ។
សំរាប់គ្រួសារខ្ញុំពេលដឹងភ្លាមថាបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងគឺពួកយេីងបានការពារភ្លាមហេីយលិទ្ធផលគឺវិជ្ជមានតែម្នាក់ដែលគាត់ជាអ្នកដែរប៉ះផ្ទាល់ហេីយគាត់បានទៅព្យាបាលនៅពេទ្យហេីយគាត់ក៏បានជានៅ១២ថ្ងៃក្រោយ។ អារម្មណ៍ដំបូងភ័យជាងគេគឺម៉ាក់ព្រោះគាត់ចាស់ មួយទៀតកូនទេីបតែ៥ខែ យេីងបាននៅឆ្ងាយពីគ្នាហេីយតាមដានអការៈរៀងខ្លួន បានមួយអាទិត្យគ្មានអ្នកណាកេីតអីនោះទេ យេីងក៏ចាប់ផ្តេីមប្រហែស លែងសូវការពារពេលនៅក្នុងផ្ទះជុំគ្នាដូចកាលដំបូង លែងពាក់ម៉ាស់ជាប់។ នៅថ្ងៃទី១០សមាជិកគ្រួសារម្នាក់ចាប់ផ្ដេីមចេញរោគសញ្ញា តែគាត់គិតថាមិនអីរហូតដល់ថ្ងៃទី១៣លទ្ធផលរបស់គាត់គឺវិជ្ជមានគ្រប់យ៉ាងគឺជំងឺនិងវាបានឆ្លងពេញផ្ទះទៅហេីយ ពួកយេីងចាប់ផ្តេីមឈឺម្តងម្នាក់នៅថ្ងៃបន្ទាប់ៗ។ ហេីយក៏បានប្រាប់ទៅភូមិឃុំផ្ទះខ្ញុំក៏ត្រូវបានបិទ ហេីយស្មេីរសុំព្យាបាលនៅផ្ទះ។
ម៉ាក់ចាស់កូននៅតូច អាណិតកូនខ្លាចកូនឈឺធ្វេីទុកហេីយគាត់មិនចេះនិយាយប្រាប់ ព្រោះកូនខ្ញុំមិនដែរឈឺសូម្បីតែហៀរសំបោរតាំងពីកេីត គាត់ត្រូវប្តូរមកបៅទឹកដោះគោភ្លាមៗ ដោយសារខ្ញុំត្រូវព្យាបាលដែរប្រេីថ្មាំច្រេីនគាត់មិនអាចបៅទឹកដោះបានទៀតទេ។ តែឆ្លងកាត់រយៈពេលនេះទេីបដឹងថាគាត់រឹងមាំប៉ុណា្ណ។ បងបងម៉ាក់ៗដែលមានកូនតូចហេីយ ជំងឺនេះជាមួយកូនកេ្មងសុខភាពល្អធម្នតាគឺមិនសូវមានបញ្ហាទេព្រោះអង់ទីគ័រគាត់ខ្លាំងណាស់ តែគាត់មានជំងឺពីកំណេីត ឬគាត់កេីតមិនគ្រប់ខែត្រូវប្រយ័ត្នអោយមែនទែនវាអាចធ្វេីទុកគាត់ខ្លាំងព្រោះគាត់ធ្លាប់ខ្សោយ។ អ្វីដែរសំខាន់ពេលនេះពួកយេីងទាំងអស់គ្នាជាហេីយ។
សំខាន់ខ្លាំងមួយទៀតកុំជឿគេថាផ្តាសសាយក៏តេស្តឃេីញអី បេីសង្ស័យតេស្តទៅជៀសជាងគិតថាផ្តាសសាយតែវាគឺកូវិតហេីយឆ្លងទៅអ្នកដទៃព្រោះនេះជាមេរៀនគ្រួសារខ្ញុំរហូតដល់ឆ្លងពេញមួយផ្ទះ។ ណាមួយឈឺភ្លាមៗនៅស្រាលយេីងអាចព្យាបាលទាន់ពេលដែលវាមិនទាន់ចូលដល់សួតយេីងកុំទុកដល់ហត់ខ្លាំងពិបាកដកដង្ហេីមទេីបតេស្តអី។ តែបេីយេីងឆ្លងវាហេីយទេីបដឹងថាជំងឺនេះមិនគួរអោយខ្លាចជាងការបាក់ទឹកចិត្ត ក្នុងកំឡុងពេលព្យាបាលទេចឹងកុំខ្លាចវាហេីយត្រូវខំថែខ្លួនកុំគិតច្រេីនវានិងធូរស្បេីយឡេីងវិញ។
គ្រួសារខ្ញុំមិនបានចេញទៅណាទេព្រោះយេីងឆ្លងពេលកំពុងធ្វេី quarantine ១៤ថ្ងៃនៅឡេីយទេ៕
.jpg?1634318243)
.jpg?1634318243)
.jpg?1634318243)
.jpg?1634318243)
.jpg?1634318243)
.jpg?1634318243)
.jpg?1634318244)
.jpg?1634318243)
.jpg?1634318243)
.jpg?1634318243)
.jpg?1634318244)
.jpg?1634318244)
.jpg?1634318244)