ឃើញហើយគួរឲ្យសោកស្តាយណាស់! ទិដ្ឋភាពទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិបាគូរ សង្កាត់ដង្កោ ម្ចាស់ផ្ទះបានត្រឹមឈរមើលតែប៉ុណ្នោះ…(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ទិដ្ឋភាពទឹកជំនន់ដែលមានទីតាំងនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនទាន់បានធូរស្បើយនៅឡើងទេ ហើយអាជ្ញាធរខណ្ឌដង្កោ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ២១៧ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អាជ្ញាធរក៏សូមអំពាវនាវ និងហាមឃាត់រថយន្តធន់ធ្ងន់កុំឲ្យធ្វើដំណើរតាមកំណាត់ផ្លូវនេះផងដែរ ដើម្បីចៀសវាងការខូចខាតផ្លូវនៅពេលមានទឹកកំពុងហូរកាត់នេះ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា បរិមាណទឹកនៅក្នុង«ស្ទឹងព្រែកត្នោ»បានកើនលើសពីផែនការដែលបានដាក់ចេញ ទើបនាំឱ្យជនលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ហើយបញ្ហានេះ ក៏ដោយសារ គម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនៅមិនទាន់ធ្វេីបានដោយសារនៅចាំកញ្ចប់ថវិកាពីចិនផងដែរ៕ សូមទស្សនវីដេអូខាងក្រោម៖