ជឿជាក់ថាប្រិយមិត្តពិតជាបានដឹងរួចមកហើយថាតារាចម្រៀងស្រីអ្នកានង សុគន្ធ នីសា គឺជាតារាចម្រៀងម្នាក់ដែលមានសម្លេងផ្អែម ពោពេញទៅដោយមនោសញ្ចេតនាយ៉ាងខ្លាំង ដោយសារតែសមត្ថភាពរបស់ដ៏ពូកែរបស់ខ្លួនបែបនេះហើយទើបធ្វើឲ្យតារាចម្រៀង សុគន្ធ នីសា មានប្រជាប្រិយភាពនិងមានហ្វេនៗជាច្រើនស្រឡាញ់គាំទ្ររូបនាង ទោះបីជានេះបានចូលក្នុងវិស័យចម្រៀងមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ។
យ៉ាងណាមិញតារាចម្រៀងអ្នកនាង សុគន្ធ នីសា មិនត្រឹមតែមានសម្លេងពិរោះនោះទេ បើក្រលេកទៅមើលសម្រស់របស់នាងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ ហើយពេលនេះនាងមានអាយុច្រើនក៏ពិតមែន តែសម្រស់រប់ស សុគន្ធ នីសា នៅតែក្មេងឡើងខ្ចីតែម្តង សម្រស់របស់នាងមិនព្រមចាស់ទៅតាមអាយុទាល់តែសោះ ។
ជាក់ស្តែងនៅមុននេះបន្តិចតារាចម្រៀងស្រី រូបនេះបានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយនៅក្នុងរូបថតនោះតារាចម្រៀងស្រីរូបនេះបានរំលេចមកនូវសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន រួចភ្ជាប់មកជាមួយនិង Caption ដ៏មានន័យមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ «អ្នកពាក់អាវពណ៌សរ មិនប្រាកដថាចិត្តល្អ អ្នកពាក់អាវពណ៌ខ្មៅ មិនប្រាកដថាគេចិត្តខ្មៅ អាក្រក់ល្អសរខ្មៅមិនអាចមេីលតែសម្រកក្រៅបានឡេីយ ។នៅជុំវិញខ្លួនយេីងនេះតេីមានមនុស្សប៉ុន្មាននាក់ដែលយេីងអាចទុកចិត្តបាន? បេីសូម្បីតែខ្លួនឯងក៏អាចកុហក់ខ្លួនឯងបានដែរនឹង » ៕
សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖



