សង្គម៖ ជីវិតមនុស្សយើងម្នាក់ៗមិនដូចគ្នានោះឡើយ បើទោះបីជាការរស់នៅលើផែនដីតែមួយជាមួយគ្នាក៏ពិតមែន ដោយអ្នកខ្លះរស់នៅក្នុងជីវភាពស្រណុកសុខស្រួល គ្មានព្រួយបារម្ភរឿងកង្វះខ្វះខាតអ្វីនោះឡើយ ចំណែកឯការស្នាក់នៅ ការហូបចុក ការស្លៀកពាក់ ការប្រើបាស់នូវសម្ភារះនិយមនានាទៀតសោត ក៏ពោរពេញទៅដោយភាពបរិបូរណ៍ដូចគ្នា ក្នុងការទទួលបានការផ្គត់ផ្គង់ពីអាណាព្យាបាលរបស់ពួកគេទាំងនោះ។
ប៉ុន្ដែប្រសិនបើយើងក្រលេកមកមើលអ្នកខ្លះ ដែលពួកគាត់ខុសពីប្រភេទអ្នកខាងលើដែលបានរៀបរាប់ អ្នកខ្លះរស់នៅក្នុងជីវភាពដ៏លំបាកលំបិន រកបានព្រឹកខ្វះល្ងាច ខ្វះភាពកក់ក្ដៅពីក្រុមគ្រួសារសាច់ញាតិ ត្រូវមករស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯងនៅលើផ្លូវដ៏សែនស្ងប់ស្ងាត់ ជួនកាលមានព្រឹកហូបព្រឹក មានល្ងាចហូបល្ងាច ពេលខ្លះគ្មានបាយហូបដល់ទៅ២ទៅ៣ថ្ងៃក៏មានដែរ ពេលខ្លះគ្មានកន្លែងសម្រាកសមរម្យ ដោយសម្រាកនៅលើផ្លូវក៏មានដូចដែលយើងគ្រប់គ្នាធ្លាប់បានឃើញស្រាប់កំឡុងពេលធ្វើដំណើរនានា។
កាលពីពេលថ្មីៗនេះបើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bro DeNa បានធ្វើការបង្ហោះពីកុមារីដ៏គួរឲ្យអាណិតមួយរូប ដែលកំពុងតែធ្វើការអង្គុយកណ្ដោចកណ្ដែងតែម្នាក់ឯង យ៉ាងស្រងូតស្រងាត់ ក្បែររបងមួយកន្លែង ដោយបានយកក្បាលទៅផ្ដេកនៅលើបង្គោលភ្លើង ដែលមើលទៅប្អូនស្រីហាក់ដូចជាអស់កម្លាំងនឹងឃ្លានខ្លាំងហើយមើលទៅ។ នៅក្នុងនោះដែរម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានរៀបរាបផងដែរថា " កូនគេវ័យប៉ុនៗនិង គេកំពុងតែពេញសប្បាយ លុយចាយពេញៗដៃ ម្ហូបញុាំមិនខ្វះចង់បានអ្វីគឺបាន សម្រាប់យើងជាអ្នកក្រ ចង់បានអ្វីគឺត្រូវខំសន្សំរកដោយខ្លួនឯង សុីអត់សុីខ្លាន សម្ពាធ និងបញ្ហាជាច្រេីន ?????ក្រោមមេឃតែមួយតែវាសនាខុសគ្នា?"។ ជាងនេះផងដែរប្រសិនជាបងប្អូនធ្វើដំណើរប្រសិនជាប្រទះជួបនឹងប្អូនស្រីដ៏កំសត់ សូមមេត្ដាជួយយកអាសារគ្នាផងទោះបីជាតិចក្ដីច្រើនក្ដីក៏ដោយ ។
អត្ថបទដោយ៖ qi an
ប្រភព៖ Bro DeNa