វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិនៃសហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ បានសម្តែងការគាំទ្រយ៉ាងដាច់អហង្ការចំពោះអ៊ុយក្រែន ដោយចង់ឲ្យប្រទេសមួយនេះ ក្លាយជាសមាជិកនៃប្លុករបស់ខ្លួន កំលុងពេលប្រទេសគ្នាយើងមួយនេះ កំពុងរងការវាយប្រហារពីប្រទេសរុស្ស៊ី ។



ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានធ្វើអត្ថាធិប្បាយរបស់គាត់ទៅកាន់សារព័ត៌មាន Euronews នៅក្នុងបទសម្ភាសន៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីសហភាពអឺរ៉ុបដែលមាន 27 ប្រទេសបានសម្រេចចិត្តជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសដែលជាសមាជិក ដែលកំពុងតែមានសង្គ្រាម ។ ប្រភពមួយបានប្រាប់រ៉យទ័រថា អ៉ឺរ៉ុបនឹងបញ្ជូនសព្វាវុធដែលមានទឹកប្រាក់សរុប 450 លានអឺរ៉ូ ឬប្រមាណ (507 លានដុល្លារ) ទៅឱ្យអ៊ុយក្រែន។

លោកស្រី von der Leyen បានប្រាប់ Euronews ថា "ជាការពិតណាស់ យូរៗទៅអ៊ុយក្រែនក៏ជាគ្នារបស់យើង ពួកគេគឺជាប្រទេសអ៉ឺរ៉ុបមួយក្នុងចំណោមពួកយើង ហើយយើងចង់ឱ្យពួកគេចូល" ។ អ៊ុយក្រែន ដែលជាប្រជាជាតិប្រជាធិបតេយ្យដែលមានប្រជាជនចំនួន 44 លាននាក់បានទទួលឯករាជ្យពីទីក្រុងមូស្គូក្នុងឆ្នាំ 1991 នៅក្នុងការដួលរលំនៃសហភាពសូវៀត ហើយបានជំរុញឱ្យចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិចរបស់ណាតូ និងសហភាពអឺរ៉ុប ដែលជាគោលដៅដែលរុស្ស៊ីប្រឆាំងយ៉ាងខ្លាំង។ តិចជាងបួនថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃរឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានការឆ្លើយតបផ្នែកនយោបាយ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសាជីវកម្មរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក។




ប្រែសម្រួល៖ qi an
ប្រភព៖ RT